ផ្ទុះមីនតោនក្នុងស្រុកសំឡូត របួសធ្ងន់ម្នាក់ (Video Inside)

មីនតោនមួយគ្រាប់បានផ្ទុះឡើង ក្នុងស្រុកសំឡូត ខេត្តបាត់ដំបង បានបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរ។ ស្រុកសំឡូត គឺជាតំបន់ នៃភូមិសាស្ត្រប្រយុទ្ធ ក្នុងអតីតកាលសង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា។

សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានឈ្មោះ «ភន ភេត» អាយុ២៨ឆ្នាំ រងរបួសធ្ងន់ពិសេសត្រង់ផ្ទៃមុខ ខណៈកំពុងបើកត្រាក់ទ័រភ្ជួរដីក្នុងចំការដំឡូង ស្រាប់តែជាន់ប៉ះមីនតោន បណ្តាលអោយផ្ទុះឡើង នៅវេលាម៉ោង ៩ និង២០នាទីព្រឹក ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី៤ ស្ថិតក្នុងភូមិកញ្ចាំង, ឃុំស៊ុង នៃស្រុកសំឡូត។ ជនរងគ្រោះកំពុងទទួលការជួយសង្រ្គោះព្យាបាលបន្ទាន់នៅឯមន្ទីពេទ្យ។

កម្ពុជាបានដាក់ផែនការបំបាត់គ្រាប់មីនសេសសល់ក្នុងដី ឱ្យអស់ក្នុងឆ្នាំ២០២៥ខាងមុខនេះ។ រហូតមកទល់ពេលនេះ មានរាជធានី និងខេត្តចំនួន១៤ ហើយ ត្រូវបានប្រកាសថា ជាកន្លែងអស់គ្រាប់មីន។

ads banner