កម្ពុជាបណ្តេញវៀតណាមខុសច្បាប់ ២៥៧នាក់ចេញពីកម្ពុជា (Video Inside)

ជនជាតិវៀតណាមជាង ២០០នាក់ ត្រូវបានបណ្តេញចេញពីប្រទេសកម្ពុជា ក្រោយការរកឃើញបានល្មើសច្បាប់ក្នុងប្រទេសកម្ពុជា។

អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ជនជាតិវៀតណាមបណ្តេញចេញទាំងចំនួន ២៥៧នាក់ ដែលក្នុងនោះរួមមានស្រីចំនួន ៥៦នាក់ផងដែរនោះ ត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅសង្កាត់ស្វាយជ្រុំ ក្រុងអរិយ្សត្រ ខេត្តកណ្តាល។

ជនជាតិវៀតណាមដែលបានឃាត់ខ្លួននោះ បានជាប់ពាក់ព័ន្ធ បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ និងបទល្មើសអន្តោប្រវេសន៍ ដែលក្នុងនោះរួមមាន បទល្មើសធ្វើការងារខុសច្បាប់ដោយគ្មានប័ណ្ណការងារ, ប្រើប្រាស់ទិដ្ឋាការខុសគោលបំណង និងការឆ្លងដែនដោយខុសច្បាប់ចូលមកប្រទេសម្ពុជា។

ជនជាតិវៀតណាមទាំង ២៥៧នាក់ ត្រូវបានបណ្តេញចេញតាមច្រកព្រំដែនអន្តរជាតិម៉ុកបាយ កាលពីថ្ងៃទី៧ធ្នូឆ្នាំ២០២៣។

ads banner