សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៨ ធ្នូ ២០២៣
១. ជារៀងរាល់ឆ្នាំ កុមារកម្ពុជាជិត ២,៩លាននាក់ ប្រឈមនឹងគ្រោះមហន្តរាយអាកាសធាតុយ៉ាងខ្លាំង – AMS Central
២. កម្ពុជា វៀតណាម និងឡាវ បានប្តេជ្ញារួមគ្នាប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស បទល្មើសគ្រឿងញៀន បទល្មើសឆ្លងដែន បទល្មើសព្រៃឈើ និងឧក្រិដ្ឋកម្មឆ្លងដែន – កម្ពុជាថ្មី
៣. ១១ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញផ្លែចេកជាង ២៦ម៉ឺនតោន ទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសចិន – ភ្នំពេញបុស្តិ៍
៤. កូរ៉េខាងត្បូងចេញផែនការដ៏ទូលំទូលាយមួយដែលតម្រូវឱ្យយុវជនកូរ៉េ ចាប់ពីអាយុ ២០ ទៅ ៣៤ឆ្នាំ ទៅពិនិត្យសុខភាពផ្លូវចិត្តរាល់ ២ឆ្នាំម្តង – Reuters
៥. ប៉ាឡេស្ទីនកំពុងធ្វើការជាមួយក្រុមមន្រ្តីសហរដ្ឋអាមេរិក ដើម្បីរៀបចំផែនការសម្រាប់តំបន់ហ្គាហ្សា ក្រោយសង្រ្គាមបិទបញ្ចប់ – Bloomberg
#ams1minute