សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ ខ្ពស់ក្នុងពិធីបើកមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា

អត្ថបទដោយ៖
ពលជ័យ

ភ្នំពេញ៖មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស នៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ នៅវិមាន ៧ មករា។ មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា គឺមានរយៈពេល ២ថ្ងៃ ពីថ្ងៃទី០៩ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣។

មហាសន្និបាតវិសាមញ្ញមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកា គណៈកម្មាធិការកណ្តាលបានចូលរួមមានចំនួន ៧៣៩រូប លើបរិមាណនៃរចនាសម្ព័ន្ធរួម ៨៦៥រូប។ បន្ថែមលើនេះ អង្គមហាសន្និបាតក៏បានអញ្ជើញសមាជិក សមាជិកា រដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់នៅតាមក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ថ្នាក់ដឹកនាំក្រុមការងារចុះជួយរាជធានី ខេត្ត និងថ្នាក់ដឹកនាំអង្គការមហាជនរបស់គណបក្ស ចូលរួម ដែលធ្វើឱ្យសមាសភាពដែលបានអញ្ជើញសរុបមានចំនួន ៣៦០០រូប។

របៀបវារៈ នៃអង្គមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា មានដូចជាៈ
១- ពិនិត្យឆ្លងសេចក្តីព្រាង ” របាយការណ៍ស្តីពីសភាពការណ៍ទូទៅនិងការងារគណបក្ស ឆ្នាំ ២០២៣ និងទិសដៅភារកិច្ចឆ្នាំ២០២៤ “
២- បោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិកគណៈកម្មាធិការកណ្តាលមួយចំនួន
៣- ក្នុងរយៈពេលនេះដែរ គណៈកម្មាធិការកណ្តាលនឹងបោះឆ្នោតជ្រើសតាំងបំពេញបន្ថែមសមាជិក គណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល, បោះឆ្នោតជ្រើសតាំងបន្ថែមអនុប្រធានគណបក្ស ព្រមទាំង បោះឆ្នោតជ្រើសតាំងគណៈកម្មាធិការហិរញ្ញវត្ថុ និងប្រធានគណៈកម្មាធិការហិរញ្ញវត្ថុគណៈកម្មាធិការ កណ្ដាលថ្មីផងដែរ៕

ads banner