កីឡាករចំបាប់កម្ពុជា ដណ្តើមបានមេដាយមាសទី២ ក្នុងព្រឹត្តិការណ៍កីឡាចំបាប់អាស៊ីអាគ្នេយ៍ ២០២៣ ជូនកម្ពុជា
អត្ថបទដោយ៖
ចាន់ វិចិត្រ
កម្ពុជា ស្ថិតក្នុងលេខ៣នៃតារាងមេដាយបណ្ដោះអាសន្ន ដោយរកបានមេដាយមាស២ ប្រាក់២០ និង សំរឹទ្ធ១៤ ពីព្រឹត្តិការណ៍កីឡាចំបាប់អាស៊ីអាគ្នេយ៍ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ខណ:វៀតណាម ឈរលេខ១ និងថៃ នៅលេខ២។ តារាងមេដាយបណ្ដោះអាសន្ន រយ:ពេល ៣ថ្ងៃ កម្ពុជាដណ្ដើមបានមេដាយចំនួន ៣៦គ្រឿង (មាស ២ ប្រាក់ ២០ និងសំរឹទ្ធ ១៤) តាមពីក្រោយក្រុមភ្ញៀវថៃ ដែលឈរលេខ២ ដណ្ដើមបានមេដាយសរុប ១៨គ្រឿង (មាស ៣ ប្រាក់ ៩ និងសំរឹទ្ធ ៦) តែនាំមុខក្រុមហ្វីលីពីន ដែលដណ្ដើមបានមេដាយសរុប ២៥គ្រឿង (មាស ១ ប្រាក់ ១៤ និងសំរឹទ្ធ ១០)។៕
ចាន់ វិចិត្រ







ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។