អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅសាធារណរដ្ឋសង្គមនិយមវៀតណាម

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលមកដល់ប្រទេសកម្ពុជាវិញហើយ នាយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣។

ក្នុងដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃនេះ សម្តេចធិបតីបានជួបជាមួយថ្នាក់ដឹកនាំកំពូលៗវៀតណាម និងក្រុមហ៊ុនវិនិយោគធំៗរបស់វៀតណាមផងដែរ។ ជារួម ដំណើរទស្សនកិច្ចផ្លូវការលើកទី១ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសង្គមនិយមវៀតណាម បានសម្រេចលទ្ធផលយ៉ាងធំធេង ទាំងលើទិដ្ឋភាពនយោបាយការទូត និងលើទិដ្ឋភាពសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្ម។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានបញ្ជាក់ជំហរបន្តនូវកិច្ចសហប្រតិបត្តិការដែលសាងឡើងដោយ សម្តេចតេជោ ហ៊ុន សែន ព្រមទាំងពង្រឹង ពង្រីក និងពូនជ្រំមិត្តភាពនេះ ឱ្យកាន់តែរីកលូតលាស់ថែមទៀតក្នុងនាមជាប្រទេសជិតខាងល្អ ដើម្បីផលប្រយោជន៍ទៅវិញទៅមក រវាងប្រជាជាតិទាំងពីរ ក៏ដូចជាផលប្រយោជន៍ក្នុងតំបន់។

ខ្លឹមសារពិស្តារសូមអាននៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាដូចខាងក្រោម៖

ads banner