គជបបិទបញ្ជីការចុះឈ្មោះបោះឆ្នោតព្រឹទ្ធសភា (Video Inside)

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបិទបញ្ចប់ការសុំចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ជាមួយនឹងគណបក្សនយោបាយចំនួន៤ ដែលបានដាក់ពាក្យសុំរួចរាល់។

យោងតាមគជប រយៈកាលចុះបញ្ជីឈរឈ្មោះបោះឆ្នោតព្រឹទ្ធសភារយៈកាល១៥ថ្ងៃ បានចាប់ផ្តើមតាំងពីថ្ងៃទី២៧វិច្ឆិកា និងបញ្ចប់នៅថ្ងៃទី១១ធ្នូ។ គណបក្សនយោបាយចំនួន៤ ដែលបានសុំចុះបញ្ជី រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ យោងតាមគជប, ក្នុងចំណោមគណបក្សនយោបាយទាំង៤ គណបក្ស៣ ត្រូវបានសម្រេចទទួលស្គាល់ជាផ្លូវការហើយ ខណៈគណបក្សហ្វ៊ុនស៊ិនប៉ិចកំពុងស្ថិតក្នុងការពិនិត្យ។

យោងតាមប្រតិទិនរបស់គជប ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នឹងចាប់ផ្តើមនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។

ads banner