យុទ្ធសាស្ត្រ DIFID នៃការបញ្ចប់សង្គ្រាមស៊ីវិលភាគទី៧ (Video Inside)
ថ្ងៃទី២៩ធ្នូឆ្នាំ២០២៣ខាងមុខនេះ គឺជាខួប២៥ឆ្នាំនៃការបញ្ចប់សង្គ្រាមស៊ីវិល ក្នុងប្រទេសកម្ពុជា តាមរយៈយុទ្ធសាស្ត្រឌីហ្វីដ នៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន។ ក្នុងវគ្គទី៦ ទូរទស្សនិកជន បានជ្រាបនូវមុខព្រួញរបស់នយោបាយឈ្នះឈ្នះ ទៅកាន់តំបន់អន្លង់វែង ដែលជាសំបុកចុងក្រោយរបស់ខ្មែរក្រហមប៉ុលពត។ ក្នុងវគ្គមុននេះផងដែរ យើងបានជ្រាបពីការរត់ភៀសខ្លួនរបស់មេខ្មែរក្រហមតាម៉ុក, នួន ជា និង សុន សេន ពីតំបន់សំឡូតទៅពាមតា និងបន្តពីពាមតា ទៅអន្លង់វែងវិញ ដែលនៅទីនោះ ប៉ុល ពត បានស្តីបន្ទោសដល់តាម៉ុក, នួន ជា និង សុន សេន ជាខ្លាំង ពាក់ព័ន្ធនឹងការបាតបង់តំបន់គ្រប់គ្រងភាគពាយព្យ និងបស្ចិមប្រទេស។ ទូរទស្សនិកជន ក៏បានជ្រាបខ្លះផងដែរជុំវិញ មូលហេតុ នៃការសម្លាប់ សុន សេន និងក្រុមគ្រួសារមួយពូជនៅអន្លង់វែង។ ទូរទស្សនិកជន នេះជាប្រវត្តិពាក់ព័ន្ធការស្វែងរកសន្តិភាពដោយលំបាករបស់កម្ពុជា ដើម្បីពន្លត់ភ្លើងសង្គ្រាមស៊ីវិល ក្នុងប្រទេស តាមរយៈឯកសារចងក្រងរបស់លោក ម៉ារ យ៉ារិទ្ធិ នៃសៀវភៅយុទ្ធសាស្ត្រ DIFID តេជោសែន