លោក បៃដិន ៖ អាមេរិកនឹងបន្តផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល រហូតដល់ក្រុមហាម៉ាសត្រូវកម្ចាស់

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានថ្លែងក្នុងកម្មវិធីមួយនៅឯសេតវិមានថា យើងនឹងបន្តផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល រហូតដល់យើងកម្ចាត់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានអះអាងជាថ្មីថា យើងនឹងបន្តផ្តល់ជំនួយយោធាដល់អ៊ីស្រាអែល រហូតដល់យើងកម្ចាត់ក្រុមហាម៉ាស។ ប៉ុន្តែយើងត្រូវប្រយ័ត្ន… ព្រោះមតិសាធារណៈរបស់ពិភពលោកទាំងមូល អាចផ្លាស់ប្តូរបាន ត្រឹមពេលមួយយប់។ យើងមិនអាចអនុញ្ញាតឱ្យវាកើតឡើងបានទេ។

ប្រធានាធិបតីអាមេរិករូបនេះ បានសង្កត់ធ្ងន់ថា ដូចដែលខ្ញុំបាននិយាយបន្ទាប់ពីការវាយប្រហាររបស់ក្រុមហាម៉ាស ការប្តេជ្ញាចិត្តរបស់ខ្ញុំចំពោះសុវត្ថិភាពរបស់ប្រជាជនជ្វីហ្វ និងសន្តិសុខរបស់អ៊ីស្រាអែល ព្រមទាំងសិទ្ធិជារដ្ឋជ្វីហ្វឯករាជ្យ គឺមិនអាចរង្គោះរង្គើបានទេ។

សូមជម្រាបថា សង្រ្គាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស បានរាលដាលនៅពាសពេញតំបន់ហ្កាហ្សា ក្រោយកងទ័ពអ៊ីស្រាអែលពង្រីកការវាយលុកទៅកាន់ភាគខាងត្បូង។

ចំណែកជនជាតិប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ក្នុងសង្រ្គាមនេះបានកើនលើស ១៨,២០០នាក់ ខណៈទាហានអ៊ីស្រាអែល ១០៤នាក់បានស្លាប់ ចាប់តាំងពីសង្រ្គាមផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ក្រោយក្រុមហាម៉ាសវាយប្រហារលើភាគខាងត្បូងអ៊ីស្រាអែល ដោយសម្លាប់មនុស្ស ១,២០០នាក់ និងចាប់ខ្លួនមនុស្សជាច្រើននាក់ជាចំណាប់ខ្មាំង៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner