សកម្មភាពក្រៅឆាក និងការហាត់សម របស់តារាចម្រៀង និងសិល្បករ សិល្បការិនីល្បីៗ ត្រៀម សម្រាប់មហាព្រឹត្តិការណ៍ វប្បធម៌រាត្រី ចងចាំ លើកទី៤ ឆ្នាំ២០២៣
(ភ្នំពេញ)៖ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានអញ្ជើញចូលរួម កម្មវិធី ឆ្ល ងស្នាដៃទស្សនីយភាពសម្តែងផ្សេងៗ នារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដើម្បីត្រៀមសម្រាប់មហាព្រឹត្តិការណ៍ដ៏អស្ចារ្យប្រចាំឆ្នាំ គឺព្រឹត្តិការណ៍ «រាត្រីចងចាំ លើកទី៤ ឆ្នាំ២០២៣» ដើម្បីចូលរួម អបអរ សាទរការរំលឹកខួបលើកទី៣១ នៃការដាក់បញ្ចូល តំបន់រមណីយដ្ឋាន ប្រាសាទអង្គរ ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។

នាឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានថ្លែងកោត សរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ ក្រុមការងារ ជាពិសេសសិល្បករ សិល្បការិនី ទាំងក្នុងប្រព័ន្ធ និង ក្រៅ ប្រព័ន្ធ ដែលបានសហការគ្នា ហ្វឹកហាត់ សម្តែងរួមគ្នាដោយប្រើប្រាស់ ពេលវេលាខ្លី តែសម្តែងបានល្អគួរឱ្យកត់សម្គាល់។
សូមបញ្ជាក់ជូនថា ព្រឹត្តិការណ៍រាត្រីចងចាំនេះជាព្រឹត្តិការណ៍មួយ ហាក់ដូចបានរម្លឹកកូនខ្មែរគ្រប់ជំនាន់ ត្រូវចងចាំនឹងមានកាតព្វកិច្ច ត្រូវគោរពដឹងគុណនូវស្នាដៃរបស់ដូនតា ព្រោះថាការដឹងគុណ ជាគុណធម៌របស់មនុស្ស ហើយការដឹងគុណដល់បុព្វបុរសជាតិ ដែលបានធ្វើពលិកម្មសម្រាប់យើងទាំងអស់គ្នា គឺជាតម្លៃដ៏ខ្ពង់ខ្ពស់បំផុត សម្រាប់មនុស្សគ្រប់ៗគ្នាទាំងកម្ពុជានិងទូទាំងសកលលោក។
- សូមចូលរួមទស្សនាដោយសេរី នៅបរិវេណព្រះលានជល់ដំរី
- នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ចាប់ពីម៉ោង ៥ល្ងាចតទៅ៕







ប្រភព ៖ ក្រសួងវប្បធម៌ និងវិចត្រសិល្បៈ