គជបបង្ហាញភាពវិវត្តន៍ល្អ នៃដំណើរការរៀបចំបោះឆ្នោតព្រឹទ្ធសភា (Video Inside)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានថ្លែងថាគេបាន «ឯកភាពលើសេចក្តីណែនាំស្តីពីការងារបណ្តុះបណ្តាល និងការងារអប់រំអ្នកបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤»។
នេះគឺជាសញ្ញាវិវឌ្ឍន៍ជាវិជ្ជមានមួយទៀត នៃដំណើរការត្រៀមរៀបចំការបោះឆ្នោតព្រឹទ្ធសភា ដែលនឹងមកដល់ក្នុងរយៈពេល៦១ថ្ងៃខាងមុខនេះ។
ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ប្រាជ្ញ ចន្ទ នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី២៦ធ្នូ ពាក់ព័ន្ធនឹងដំណើរការរៀបចំការបោះឆ្នោតព្រឹទ្ធសភា សម្រាប់ថ្ងៃទី២៥ កុម្ភៈ ឆ្នាំ២០២៤ នៅបានឯកភាពលើខ្លឹមសារវីដេអូស្ប៉តអប់រំគំនូរជីវចល ចំនួន ១រឿង ដែលមានចំណងជើងថា «ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤»។
ចំនួនគណបក្សនយោបាយដែលត្រូវឈរឈ្មោះប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភានាពេលខាងមុខនេះ នឹងមានចំនួន ៤គណបក្ស រួមមានគណបក្សប្រជាជនកម្ពុជា, គណបក្សឆន្ទៈខ្មែរ, គណបក្សកម្លាំងជាតិ និងគណបក្សហ្វ៊ុនស៊ិនប៉ិច។