ត្រីគល់រាំងទម្ងន់ ៨គីឡូកន្លះ ចូលក្នុងលបអ្នកនេសាទព្រលែងចូលទន្លេវិញ (Video Inside)
អត្ថបទដោយ៖
Apsara Net
ត្រីគល់រាំងទម្ងន់ ៨គីឡូក្រាមកន្លះ ត្រូវបានអាជ្ញាធរខេត្តកំពង់ឆ្នាំង ត្រូវប្រលែងចូលក្នុងទន្លេវិញ ក្រោយទទួលបានការប្រគល់ពីប្រជានេសាទ។
ត្រីគល់រាំង គឺជាប្រភេទត្រីទឹកសាប មានដើមកំណើតនៅកម្ពុជា និងជាប្រភេទពូជត្រីកម្រ និងក៏ជានិមិត្តរូបមច្ឆជាតិកម្ពុជាផងដែរ។ ត្រីគល់រាំង ត្រូវបានគេដាក់ឲ្យស្ថិតក្នុងបញ្ជីក្រហម ដែលជាប្រភេទត្រីកំពុងស្ថិតក្នុងការរងគំរាមកំហែងឈានទៅរកការផុតពូជ។
នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង លោក លី ឡា បានថ្លែងថា ត្រីគល់រាំងទម្ងន់ ៨គីឡូក្រាមកន្លះ និងមានប្រវែង ៦៥សង់ទីម៉ែត្រ បានចូលក្នុងឧបករណ៍លបរបស់អ្នកនេសាទម្នាក់ នៅភូមិក្រងផ្តឹល ឃុំប្រឡាយមាស ស្រុកកំពង់លែងកាលពីថ្ងៃទី២៥ធ្នូ ។
សមត្ថកិច្ចជំនាញជលផល បានព្រលែងត្រីគល់រាំងនោះចូលក្នុងទន្លេវិញហើយ ក្រោយមានការប្រគល់ត្រីដ៏ធំនោះជួនមករដ្ឋបាលជលផលខេត្ត។