ប្រធានគណបក្សខ្មែរតែមួយ៖ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាព នៃកាបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា
ភ្នំពេញ៖ លោក គុជ លី ប្រធានគណបក្សខ្មែរតែមួយ បានកត់សម្គាល់ព្រឹត្តិការណ៍ជាលក្ខណៈប្រវត្តិសាស្ត្រខ្មែរថា ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ – ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣ ជាថ្ងៃខួបលើទី២៥ឆ្នាំ ដែលបានធ្វើប្រទេសកម្ពុជាបន្សល់ទុកនូវកេរ្តិ៍មរតកជាតិ ដូចជា តម្លៃនៃសន្តិភាពពិត សណ្តាប់ធ្នាប់សង្គម និងស្ថិរភាពនយោបាយ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍គោរពសិទ្ធិមនុស្ស និងបន្តពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស បែបខ្មែរនិយម ដោយមានសាមគ្គីភាពជាតិខ្មែររហូតដល់សព្វថ្ងៃនេះ។
នេះបើយោងតាមលិខិតរបស់លោក គុជ លី សូមគោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣។
លោក គុជ លី បានបញ្ជាក់ថា ក្នុងនាមជាអ្នកនយោបាយខ្មែរជំនាន់ក្រោយ សូមគោរពដឹងគុណ និងប្តេជ្ញាការពារនូវព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរ នៅថ្ងៃ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ គឺជាថ្ងៃ “បុណ្យឯករាជ្យជាតិ” ដោយ សម្តេចឪ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យជាតិ បានទាមទារឯករាជ្យពីប្រទេសបារាំង និងថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ គឺជាថ្ងៃ “បុណ្យសន្តិភាពជាតិ” ដោយទស្សនវិជ្ជានយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែនជាបិតាសន្តិភាពកម្ពុជា។ ព្រឹត្តិការណ៍ជាតិទាំងពីរនេះ សូមកូនខ្មែរជំនាន់ក្រោយៗ ត្រូវបន្តចូលរួមគោរពដឹងគុណ និងបន្តចូលរួមរក្សាសន្តិភាព ដើម្បីបន្តការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើនគ្រប់វិស័យ។
ជាមួយគ្នានេះ គណបក្សខ្មែរតែមួយ ក៏បានចូលរួមអបអរសាទរជាមួយថ្ងៃខួបលើកទី២៥ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា បានរំលាយចោលទាំងស្រុងនូវអង្គការចាត់តាំងខ្មែរក្រហម នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ បាននាំមកនូវការឯកភាពជាតិ និងឯកភាពរដ្ឋបាល ទឹកដី ប្រកបដោយទស្សនវិជ្ជារបស់សម្តេចតេជោ ហ៊ុន សែន ព្រមទាំងឥស្សរជនគណបក្សប្រជាជនកម្ពុជាបានចូលរួមអនុវត្តនូវ “នយោបាយឈ្នះ-ឈ្នះ” ដែលបានកំពុងនាំនូវចក្ខុវិស័យកម្ពុជាក្នុងការប្រតិបត្តិនូវយុទ្ធសាស្ត្រត្រីកោណ យុទ្ធសាស្តចតុកោណដំណាក់ទី៤ (២០០៣-២០១៨) និងយុទ្ធសាស្ត្របញ្ចកោណដំណក់កាលទី១ ក្នុងអាណត្តិទី៧ ឆ្នាំ២០២៣ ដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចកម្ពុជា បន្តនាំនាវាកម្ពុជាឱ្យមានសេដ្ឋកិច្ចជាតិចំណូល កម្រិតមធ្យមឆ្នាំ២០៣០ និងចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសចំណូលខ្ពស់ឆ្នាំ២០៥០៕
ដោយ៖ពលជ័យ
