ជប៉ុន ត្រៀមបាញ់បង្ហោះរ៉ុក្កែតអវកាសជំនាន់ថ្មី ជាលើកទី៣

តូក្យូ៖ ទីភ្នាក់ងារអវកាសជប៉ុន នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះប្រកាសថា នៅដើមឆ្នាំ២០២៤ ខ្លួននឹងបាញ់បង្ហោះរ៉ុក្កែតអវកាស H3 ជំនាន់ថ្មីម្តងទៀត បន្ទាប់ពីបរាជ័យចំនួន ២លើកនៅក្នុងឆ្នាំនេះ។

ទីភ្នាក់ងារអវកាសជប៉ុនបាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា រ៉ុក្កែត H-3 គ្រោងនឹងបាញ់បង្ហោះនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ចេញពីកោះ Tanegashima ភាគខាងត្បូងប្រទេសជប៉ុន។

នេះជាការប៉ុនប៉ងបាញ់បង្ហោះលើកទី៣ហើយ ក្រោយរ៉ុក្កែតនេះត្រូវបំផ្ទុះចោលកាលពីខែមីនា ពីព្រោះ បេសកកម្មវាមិនអាចទទួលជោគជ័យ។ អភិវឌ្ឍឡើងដោយក្រុមហ៊ុន Mitsubishi Heavy Industries រ៉ុក្កែត H3 នឹងត្រូវប្រើប្រាស់ជំនួសរ៉ុក្កែតស៊េរីចាស់ H-IIA ដែលបានដំណើរការដំបូងតាំងតែពីឆ្នាំ២០០១។

ផែនការខាងលើ កើតឡើងបន្ទាប់ពីជប៉ុនទើបតែទទួលជោគជ័យក្នុងសប្តាហ៍នេះ ក្នុងការនាំយកយានរ៉ូបូតអវកាស SLIM មានរហស្សនាមថា Moon Sniper ចូលទៅដល់គន្លងរបស់ព្រះចន្ទ ប៉ុន្តែប្រទេសអាស៊ីមួយនេះ បានជួបប្រទះការបរាជ័យជាបន្តបន្ទាប់ ពាក់ព័ន្ធខាងវិស័យអវកាស៕ ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner