ខេត្តយូណាននិងខេត្តបាត់ដំបង ប្តេជ្ញាខិតខំជំរុញនិងពន្លឿន នូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាង ខេត្តទាំងពីរ
បាត់ដំបង៖ ជំនួបពិភាក្សាការងាររវាងគណៈប្រតិភូខេត្តយូណាន នៃសាធារណរដ្ឋប្រជាមានិតចិន ដឹកនាំដោយលោក ម៉ា ជុន(Ma Jun )អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្ត យូណាន ជាមួយឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងថ្នាក់ដឹកនាំមន្ទីរពាក់ព័ន្ធសំខាន់ៗ ក្នុងខេត្ត បានផ្តោតលើការងារចាំបាច់មួយចំនួន។ក្នុងនេះ ក៏បានបញ្ជាក់ ប្តេជ្ញា ខិតខំជំរុញដើម្បីពន្លឿននូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិង ពាណិជ្ជ កម្ម រវាងខេត្តទាំងពីនិងប្រទេសទាំងពីរ ខេត្តយូណាន និង ខេត្តបាត់ ដំបង។ភាគីទាំងពីរនឹងឈានទៅចុះអនុស្សរណៈយោគយល់គ្នា (M0oU) នៅក្នុងឆ្នាំ២០២៤ខាងមុខ។
នេះបើតាមការរំពឹងទុករបស់លោក Ma Jun នៅក្នុងកិច្ចជំនួប ពិភាក្សា ការងារជាមួយឯកឧត្តមអភិបាលខេត្តបាត់ដំបង កាលពីល្ងា ចថ្ងៃ ទី ២៧ខែធ្នូឆ្នាំ២០២៣លោកបានបញ្ជាក់ថា ដោយមើលឃើញ ពី សក្តានុពលសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបងលើវិស័យកសិកម្មនិងជាខេត្តជង្រុកស្រូវរបស់កម្ពុជាហើយ គុណភាពស្រូវ-អង្កររបស់ខេត្តបាត់ដំបង
កម្ពុជា ធ្លាប់ទទួលបានចំណាត់ថ្នាក់លេខ១នៅលើពិភពលោក ជា ពិសេសទៀតនោះ ខេត្តបាត់ដំបងក៏មាន ស្ថានភាព លក្ខណៈ ភូមិសាស្ត្រ ទឹកដី ធម្មជាតិអំណោយផលដល់មនុស្ស សត្វនិងក្នុង វិស័យកសិកម្ម ស្រូវអង្ករនិងដំណាំកសិ-ឧស្សាហកម្ម ដ៏សម្បូរ បែប ប្រហាក់ប្រហែល
និងខេត្តយូណានរបស៎ប្រទេសចិនដែរ។

លោកអនុប្រធានមន្ទីរកសិកម្មខេត្តយូណានបានសង្កត់ធ្ងន់ ថាជាលើកដំបូងហើយដែលក្រុមការងាររបស់លោកបានមកដល់ទឹកដីខេត្តបាត់ដំបង ហើយអ្វីដែលលោកចាប់អារម្មណ៍និងកត់សម្គាល់ គឺស្នាមញញឹមនិងភាពរួសរាយរាក់ទាក់របស់ប្រជាពលរដ្ឋក្នុងខេត្តមួយនេះ។ទន្ទឹមនេះខេត្តបាត់ដំបង ក៏មានសំណង់អគារបុរាណ ជាច្រើនក្នុង សម័យអាណានិគមបារាំងដែលបានបន្សល់ទុកនៅក្នុង
ក្រុងរបស់ ខ្លួនទៀតផង។
តាមរយៈជំនួបថ្ងៃនេះលោកប្រធានប្រតិភូនៃខេត្តយូណាន ក៏បានស្នើសុំឯកឧត្តមអភិបាលខេត្តបាត់ដំបង អញ្ជើញ បំពេញ ទស្សនកិច្ចផ្លូវការនៅខេត្តយូណានពេលខាងមុខ។លោករំពឹងថា តាមរយៈទស្សនកិច្ចនេះនឹងលេចចេញជាផ្លែផ្កានៅពេលខាងមុខ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូខេត្ត
បាត់ដំបង ។

តាមរយៈកិច្ចជំនួបនេះ ឯកឧត្តម អភិបាលខេត្ត បាត់ ដំបង បានស្វាគមន៍ យ៉ាងកក់ក្តៅនិងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះវត្តមានរបស់ គណៈប្រតិភូខេត្តយូណាន ដែលបានផ្តោតការយក ចិត្តទុក ដាក់ ក្នុងការបំពេញទស្សនកិច្ចនិងបានសិក្សាស្វែងយល់ពីលក្ខណៈសម្បត្តិនិងសក្តានុពលសេដ្ឋកិច្ចរបស់ខេត្តបាត់ដំបងដើម្បីបង្កើននូវកិច្ច សហ ប្រតិបត្តិ ការសេដ្ឋកិច្ចនិងពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និង សាធារណរដ្ឋប្រជាមានិតចិន។ជាពិសេសទៀងនោះ រវាងខេត្ត បាត់ដំបង(កម្ពុជា)និងខេត្តយូណាន(ចិន)។
ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានបញ្ជាក់ថាអ្វីដែលលើកឡើង ក្នុងកិច្ចជំនួបនេះឯកឧត្តម នឹងចាត់តាំងក្រុមការងាររបស់ខេត្តដើម្បី ជំរុញ ដល់មន្ទីរជំនាញ មន្ត្រីជំនាញពាក់ព័ន្ធ ឱ្យខិត
ខំពន្លឿន ការងារនេះឆ្លើយតបបានទាន់ពេល៕


(អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប)