សម្តេច ម៉ែន សំអន ណែនាំឲ្យសមាជិក សមាជិកា គណបក្សប្រជាជន បន្តរួមគ្នា បម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព

(កំពង់ឆ្នាំង)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធាន គណបក្សប្រជាជន កម្ពុជា បានណែនាំដល់សមាជិក សមាជិកា គណបក្ស ទាំងអស់ ត្រូវបន្តប្រពៃណីដ៏ល្អ និងរួមគ្នា ខិតខំបម្រើប្រជាពលរដ្ឋឱ្យអស់លទ្ធភាព ។ ជ័យជម្នះ ដែលគណបក្សប្រជាជនកម្ពុជា ទទួលបាននៅរៀងរាល់ការបោះឆ្នោត គឺមិនមែនត្រឹមតែជាជោគជ័យនៅលើសន្លឹកឆ្នោតទេ ប៉ុន្តែគឺជាជោគជ័យ របស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងបែបនេះ ក្នុងពិធីប្រកាសឯកឧត្តម វង្សី វិស្សុត ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំនៅ ព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ។

សម្តេចកិ្តសង្គហបណ្ឌិត មានប្រសាសន៍ថា ក្រុមការងារគណបក្សចុះជួយមូលដ្ឋានខេត្តកំពង់ឆ្នាំង ត្រូវ អនុវត្ត គោល នយោបាយរបស់គណបក្សឱ្យទទួលជោគជ័យ ដើម្បីកសាង និងពង្រឹងគណបក្ស ជួយ ដោះស្រាយបញ្ហាប្រឈមនានា និងការអនុវត្តគោលនយោបាយឃុំ-សង្កាត់ មានសុវត្ថិភាព ឱ្យបានជោគជ័យ បម្រើសេវាប្រជាពលរដ្ឋឱ្យបានល្អ និង ឆ្លើយតបតាម តម្រូវការប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។

ជាមួយគ្នានោះ សម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងកោតសរសើរចំពោះក្រុមការងារទាំងអស់ និងសមាជិក សមាជិកា គណបក្ស ប្រជាជានកម្ពុជាខេត្តកំពង់ឆ្នាំង ដែលបានខិតខំ ប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត ស្មារតី នឹងថវិកា ដើម្បីបុព្វហេតុប្រជាជន ។

ក្រោយការប្រកាសជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ឯកឧត្តម វង្សី វិស្សុត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានប្តេជ្ញាចិត្ត គោរពអនុវត្តតាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់សម្តេចកិត្តិសង្គហបណ្ឌិត និងការពង្រឹង ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក៏ដូចជាការជួបជាមួយក្រុមការងារយុវជនបក្ស ក្រុមចលនាស្ត្រី ជន បង្គោល ឃុំ-សង្កាត់ ប្រធានកម្មករកម្មការនី និយោជិត ប្រធានយុវជនក្រុង-ស្រុក ដើម្បី ភាព ជោគ ជ័យ របស់ ប្រជាជនកម្ពុជានៅទូទាំងប្រទេស៕

ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner