សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី៥ មករា ២០២៤
១. កម្ពុជាទទួលបានចំណូលជាង ១ ៧០០លានដុល្លារពីការនាំចេញអង្ករជាង ៦៥ ម៉ឺនតោន និងស្រូវជាង ៤ លានតោន នៅឆ្នាំ ២០២៣ – FN
២. ដំណោះស្រាយបញ្ហាតម្លៃជ្រូករស់ធ្លាក់ចុះ សម្រេចបានលទ្ធផលបណ្ដោះអាសន្ន ក្រោយអគ្គនាយកដ្ឋានសុខភាពសត្វ ប្រជុំជាមួយសមាគមអ្នកចិញ្ចឹមសត្វ និងតំណាងក្រុមហ៊ុន – កម្ពុជាថ្មី
៣. ឆ្នាំ ២០២៣ កម្ពុជាទាក់ទាញការវិនិយោគទ្រព្យសកម្មថេរចំនួន ៤,៩២ ប៊ីលានដុល្លារ កើន ២២% – ខ្មែរថាមស៍
៤. កូរ៉េខាងជើងបាញ់ផ្លោងកាំភ្លើងធំ ២០០ គ្រាប់ ទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងលិច – Fox News
៥. ពូទីនប្រកាសផ្តល់សញ្ជាតិរុស្សី ដល់ជនបរទេសណាដែលហ៊ានចូលច្បាំងជាមួយអ៊ុយក្រែន – Reuters
#ams1minute