សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសាររំលែកទុក្ខដល់នាយករដ្ឋមន្ត្រីជប៉ុន (Video Inside)

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ញើសាររំលែកទុក្ខជូននាយករដ្ឋមន្ត្រីជប៉ុន ចំពោះការបាត់បង់ជីវិតប្រជាជនជប៉ុន ដែលបណ្តាលមកពីការរញ្ជួយដី ក្នុងថ្ងៃដំបូងដែលមានការបើកទំព័រឆ្នាំសកលថ្មី។

គ្រោះរញ្ជួយដីមួយនារសៀលថ្ងៃទី១មករាឆ្នាំ២០២៤ ក្នុងកម្រិត៧ចុច៦រីច្ឆតឺ បានបណ្តាលឱ្យផ្លូវថ្នល់, ផ្ទះសម្បែង និងអគារជាច្រើនម៉ឺនខ្នង បានរងការបាក់ស្រុត និងដួលរលំ, មនុស្សជាច្រើនបានបាត់បង់ជីវិត និងជាប់ក្នុងអគារដែលដួលរលំ គ្រាដែលក្រុមសង្គ្រោះច្រើនពាន់នាក់ បានប្រឹងប្រែងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីជួយសង្គ្រោះអ្នករងគ្រោះ។ តួលេខមនុស្សស្លាប់ បានកើនដល់ ៩២នាក់ និង២៤២នាក់កំពុងបាត់ខ្លួនរកមិនទាន់ឃើញ។

សារសម្តេចធិបតី ហ៊ុន ម៉ាណែត ថ្ងៃទី២ធ្នូ ទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ៊្វូមីអូ គីស៊្ហីដា បានសរសេរថា «ខ្ញុំមានក្តីសោកស្តាយយ៉ាងក្រៃលែងនូវគ្រោះថ្នាក់ និងការបាត់បង់ដ៏ធ្ងន់ធ្ងរ ចំពោះទ្រព្យសម្បត្តិ និងហេដ្ឋារចនាសម្ព័ន្ធ ដោយសារតែគ្រោះរញ្ជួយដីនៅខេត្ត Ishikawa នៅថ្ងៃចូលឆ្នាំថ្មីដំបូង»។

សារលិខិតបានសរសេរថា «តាមនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវការចូលរួមទុក្ខដ៏ជ្រាលជ្រៅ និងសាមានចិត្តអាណិតអាសូរ ចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ជាពិសេអ្នកទាំងឡាយដែលបានរងការប៉ះទង្គិច ដោយសារវិនាសកម្មនេះ»។

សារលិខិតដដែលបានបនុ្តថា «ខ្ញុំសួមបួងសួងដល់អ្នកដែលរងរបួសទាំងអស់ សូមឱ្យបានជាសះស្បើយយ៉ាងឆាប់រហ័ស»។

ads banner