បណ្តេញនគរបាល ១២រូបពីបទល្មើសវិន័យ (Video Inside)

មន្ត្រីនគរបាល១២រូប ដែលមានឋានន្តរសក្តិពីព្រិន្ទបាលទោ ដល់វរសេនីយ៍ទោ ត្រូវបានដកហូតសក្តិ និងតំណែង និងបណ្តញចេញពីក្របខណ្ឌនគរបាលជាតិថែមទៀត។

ប្រកាសស្តីពីការបណ្តេញចេញពីក្របខណ្ឌមន្ត្រីនគរបាលជាតិ ចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស សុខា បានសរសេរថាការបណ្តេញនេះ ក្រោមមូលហេតុ «ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ»។

ក្រសួងមហាផ្ទៃក្រោយពីមានការកែសំរួលការដឹកនាំខ្លះ ក្រោមរដ្ឋមន្ត្រីថ្មី នៃរាជរដ្ឋាភិបាលអាណ្ណត្តិទី៧ នៃរដ្ឋសភា ត្រូវគេឃើញថាបានអនុវត្តការបណ្តេញមន្ត្រីអសកម្ម និងមន្ត្រីប្រព្រឹត្តបទល្មើសវិន័យច្រើនជាងគេគួរឱ្យកត់សម្គាល់។

មន្ត្រីនគរបាលទាំង១២រូប ដែលត្រូវបានបណ្តេញចេញក្នុងប្រកាសចុះថ្ងៃទី៣មករាឆ្នាំ២០២៤ រួមមានមន្ត្រីក្នុងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន, ការិយាល័យអន្តរាគមន៍, ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា, ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ, អធិការដ្ឋាននគរបាលខណ្ឌដង្កោ, ខណ្ឌ៧មករា, ខណ្ឌមានជ័យ, ខណ្ឌកំបូល, ខណ្ឌព្រែកព្នៅ, ខណ្ឌដូនពេញ, ខណ្ឌទួលគោក និងស្នងការដ្ឋាននគរបាលរាជធានី។

ads banner