សមត្ថកិច្ចបានបញ្ជូនខ្លួនក្មេងទំនើងវាយតប់គ្នាទៅតុលាការ (Video Inside)
អត្ថបទដោយ៖
Apsara Net
ក្រុមក្មេងទំនើងប្រុសស្រីចំនួន៥នាក់ ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយសារអំពើហិង្សាវាយតប់លើសិស្សស្រីម្នាក់ បង្ហោះតាមបណ្តាញសង្គម ត្រូវបានបញ្ជូនទៅតុលាការហើយនៅថ្ងៃនេះ។
អំពើហិង្សារបស់សិស្សសាលាដែលបង្ហោះតាមបណ្តាញសង្គមកាលពីថ្ងៃទី៤មករានោះ ត្រូវបានមតិសាធារណៈអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់។
អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សំ វិច្ឆិកា នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់ថាក្រុមក្មេងទាំង ៥នាក់ ដែលបានឃាត់ខ្លួននៅក្នុងហេតុការណ៍ប្រព្រឹត្តនៅក្នុងខណ្ឌកំបូលនោះ រួមមានទាំងអ្នកដៃដល់, អ្នកថតវីដេអូ និងអ្នកផ្សំគំនិតថែមទៀត។