កំណាត់ផ្លូវជាតិលេខ៧៦ ដែលបាក់ស្រុតចាប់ដំណើរការសាឡើងវិញ (Video Inside)

កំណាត់ផ្លូវជាតិលេខ៧៦ ក្នុងខេត្តមណ្ឌលគិរី ដែលបានបាក់ស្រុតប្រមាណ ៥ខែកន្លងមកនេះ ត្រូវបានស្ថាបនារួចរាល់ និងបើកឱ្យធ្វើចរាចរណ៍ជាធម្មតា សម្រាប់យានយន្តគ្រប់ប្រភេទវិញហើយ។

កំណាត់ផ្លូវជាតិលេខ៧៦ ដែលបាក់ស្រុតប្រវែងប្រមាណ ១៦៦ម៉ែត្រ ត្រង់ចំណុចអូរងើយ ភូមិអណ្ដូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ត្រូវបានបាក់ស្រុតកាលពីថ្ងៃទី១សីហាឆ្នាំ២០២៣ ដោយសារជំនន់ទឹកភ្លៀងហូរកាត់។ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានថ្លែងផ្លូវនោះ ត្រូវបានបើកដំណើរការសាឡើងវិញហើយ ក្រោយការស្ថាបនាផ្លូវថ្មីតភ្ជាប់សាឡើងវិញ។

ផ្លូវជាតិលេខ៧៦ ប្រវែង១២៧គីឡូម៉ែត្រ បានចាប់ផ្តើមស្ថាបនាដំបូង នៅក្នុងខែកុម្ភៈឆ្នាំ២០០៧ និងបានបញ្ចប់ការសាងសង់ក្នុងខែមីនាឆ្នាំ២០១១ ដោយចំណាយថវិកា ៥១លាន ៩សែនដុល្លារ។

ផ្លូវនេះ ត្រូវបានដាក់សម្ពោធប្រើប្រាស់នៅថ្ងៃទី៣១មករាឆ្នាំ២០១២។ ការបាក់ស្រុតផ្លូវ ដោយសារទឹកជំនន់ហូរកាត់នោះ គឺជាលើកដំបូងហើយចាប់តាំងពីផ្លូវបានកសាងរយៈពេល១២ឆ្នាំរួចមកនោះ។

ads banner