យុវជនសង្គមស៊ីវិលសម្តែងនូវការដឹងគុណដល់វីរភាពសម្តេចតេជោ ហ៊ុន សែន ដែលបានរំដោះអាយុជីវិតប្រជាពលរដ្ឋខ្មែរចេញពីរបបខ្មែរក្រហម ថ្ងៃ៧ មករា ១៩៧៩

ភ្នំពេញ៖ លោក ធូវី សុវណ្ណដារ៉ា ប្រធានយុវជនសង្គមស៊ីវិល ប្រចាំខេត្តតាកែវ នៃសមាគមយុវជនខ្មែរមហានគរ បានសម្តែងនូវការដឹកនាំដល់វីរភាពសម្តេចតេជោ ហ៊ុន សែន និងយុទ្ធមិត្តដែលបានរំដោះអាយុជីវិតប្រជាពលរដ្ឋខ្មែរចេញពីរបបខ្មែរក្រហម ថ្ងៃ៧ មករា ១៩៧៩។ ជាពិសេសគឺសម្តេចតេជោ បានខិតខំប្រឹងប្រែង បូជាសាច់ស្រស់ ឈាមស្រស់ លះបង់កម្លាំងកាយចិត្ត ធ្វើយ៉ាងណាដើម្បីដឹកនាំប្រទេស និងបន្តថែរក្សាស្ថេរភាព សុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ ឱ្យខានតែបាន។

លោក ធូវី សុវណ្ណដារ៉ា បានថ្លែងថា ថ្ងៃទី៧ ខែមករានេះ គឺជាថ្ងៃប្រវត្តិសាស្ត្រដ៏សំខាន់និងជាមូលដ្ឋានគ្រឹះ នៃការបើកសករាជថ្មី ដើម្បីទទួលបានសិទ្ធរស់រានមានជីវិត សម្រាប់ប្រជាជនខ្មែរទាំមូល ក្នុងនាមជាយុវជនយល់ឃើញថា នយោបាយឈ្នះឈ្នះរបស់គណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន គឺជាប្រវត្តិសាស្ត្រមួយដែលកូនខ្មែរ ជាពិសេសសិស្ស និស្សិត បញ្ញវន្ត ត្រូវតែតាមដានប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកបន្តថា អ្វីដែលចង់ផ្តោតនោះ គឺក្នុងនាមជាប្រទេសមួយ តំបន់មួយ ដែលមានបញ្ហាសន្តិសុខសង្គម ឬក៏មានសង្គ្រាម ពិតណាស់ប្រទេសរបស់យើងមិនអាចអភិវឌ្ឍន៍បានទេ។ ជាហេតុដែលនាំឱ្យប្រទេសកម្ពុជាក្រោមការដឹកនាំគោលនយោបាយឈ្នះឈ្នះ និងសមាហរណកម្មនានារបស់សម្តេចតេជោ ហ៊ុន សែន គឺសម្តេចបានខិតខំប្រឹងប្រែង បូជា សាច់ស្រស់ឈាមស្រស់ លះបង់ កម្លាំងកាយចិត្ត ធ្វើយ៉ាងណាដើម្បីដឹកនាំប្រទេស បង្កើនការយល់ដឹងអំពីប្រវត្តិសាស្ត្រ ស្មារតី ស្រឡាញ់ជាតិ មាតុភូមិ និងបន្តថែរក្សាស្ថេរភាព សុខសន្តិភាព និងការអភិវឌ្ឍជាតិមាតុភូមិ ឱ្យខានតែបាន។

ចំណែកលោក ហេង សំណង ប្រធានក្រុមយុវជនសង្គមស៊ីវិល បានបានថ្លែងថា បណ្តាក្រុមយុវជនខេត្តក្រុងនានា នឹងបន្តរៀបចំការអបអរសាទរទិវា ថ្ងៃ៧ មករា ជាមួបណ្តាយុវជន ធ្វើយ៉ាងណាតាមដានប្រវត្តិសាស្ត្រ ក៏ដូចជាឱ្យតម្លៃការធ្វើកិច្ចការងារដើម្បីសង្គមជាតិ និងចូលរួមការពារទឹកដី ដើម្បីមាតុភូមិរបស់យើង។ ចំពោះការរៀបចំចូលរួមអបអរសាទរទិវាជ័យជន្នះលើរបបប្រល័យពូជសាសន៍ នៅតាមបណ្តាលខេត្ត ក្រុង នានា សម្តែងការអរគុណដឹងគុណដល់វីរភាពយុទ្ធជន ប្រជាជនដែលបានលះបង់ជីវិត ក្នុងការរក្សាទឹកដី ពិសេសចង់សម្តែងដឹងគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលជាស្ថាបនិកនិងជាអគ្គមគ្គុទេសឯក សន្តិភាព និងជាអ្នករំដោះ ភាពខ្មៅងងឹត យង់ខ្នង ពីរបបសម្លាប់រង្គាល ពូជសាសន៍ ក្នុងរបប ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ខ្មែរក្រហម។

ជាចុងក្រោយ លោក ហេង សំណាង ក្នុងនាមជាយុវជនសង្គមស៊ីវិលជំនាន់ក្រោយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះថ្នាក់ដឹកនាំនីតិកាលទី៦ និងនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលកំពុងបន្តដឹកនាំនាវាកម្ពុជាឱ្យកាន់តែរីកចម្រើន និងអភិវឌ្ឍន៍ធនធានមនុស្ស អភិវឌ្ឍន៍ធនធានសេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព ដើម្បីបន្តធានាបាននូវសមិទ្ធផលនានា និងធានាបាន នូវសុខ សន្តិភាព ជានិរន្តន៍៕
ដោយ៖ពលជ័យ

ads banner