ជនសង្ស័យ ៤៤នាក់ត្រូវបានឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាប បទល្មើសគ្រឿងញៀនទូទាំងប្រទេសចំនួន ១៨ករណី ថ្ងៃទី៥ ខែមករា
អត្ថបទដោយ៖
ជឹម ភារ៉ា
(ភ្នំពេញ)៖យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគបាលជាតិ បាន ឲ្យដឹងថា ជនសង្ស័យចំនួន ៤៤នាក់ ត្រូវបានសមត្ថកិច្ចជំនាញធ្វេីការឃាត់ខ្លួន ក្នុងប្រតិបត្តិការ បង្ក្រាបបទល្មើសគ្រឿងញៀនចំនួន១៨ករណី ទូទាំងប្រទេស នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។
ក្នុងចំណោមជនសង្ស័យចំនួន ៤៤នាក់ រួមមាន ជួញដូរ ២ករណី ឃាត់ ៥នាក់ស្រី ១នាក់ ដឹកជញ្ជូន រក្សាទុក ១២ករណី ឃាត់ ១៧នាក់ស្រី ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ២២នាក់ស្រី ២នាក់ វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី០៥ ខែមករា រួមមាន មេតំហ្វេតាមីន(Ice) សហមើ៣២,៧៣ក្រាម និង៣៦កញ្ចប់តូច។ អុិចស្តាសុី (mdma) ស្មើ ២០,៦៤ក្រាម។ លទ្ធផលខាងលើ ១១អង្គភាពបានចូលរួមបង្ក្រាប ៕
ដោយ ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕