តំណាងយុវជនទូទាំងខេត្តបាត់ដំបង បង្ហាញការចងចាំជានិច្ច នូវថ្ងៃជ័យជម្នះ៧មករា និងជាថ្ងៃកំណើតទី២ របស់ ប្រជាជនកម្ពុជា
បាត់ដំបង៖នៅបរិវេណសួនច្បារ វិមានឯករាជ្យ សម្តេចក្រឡាហោម ក្រុង បាត់ដំបង កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ រដ្ឋបាលខេត្តបាត់ដំបង បាន ប្រារព្វមិទ្ទីង អបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥ នៃ ទិវាជ័យជម្នះ ៧
មករា ដោយមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗក្នុងខេត្ត និងនៅតាម បណ្តា មន្ទីរអង្គភាព កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវ
ជន យុវនារី និងប្រជាពលរដ្ឋ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ សមាជិក គណៈកម្មាធិការកណ្ដាល និងជា ប្រធានគណៈកម្មាធិការកណ្ដាលគណបក្ស ប្រជាជន កម្ពុជាខេត្តបាត់ដំបង និងឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សា ខេត្ត។
ថ្លែងក្នុងអង្គពិធីទាំងមូលឯកឧត្តម សុខ លូ បានអានទាំងស្រុងនូវសុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជា ជនកម្ពុជា នៅក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាជ័យជម្នះ ៧ មករា។

ក្នុងឱកាសនោះ លោក យី សុងគី តំណាងយុវជនទូទាំង ខេត្តបាត់ ដំបង បានបង្ហាញពីការចងចាំជានិច្ចនូវថ្ងៃជ័យជម្នះ ៧មករា ដែលបាន សង្រ្គោះ ជីវិតប្រជាជនកម្ពុជានៅទូទាំងប្រទេសឱ្យរួចផុតពីសេចក្ដីស្លាប់ និងបានរស់ នៅជួបជុំក្រុមគ្រួសារឡើងវិញដោយគ្មានការភ័យខ្លាច ទទួលបាននូវសិទ្ធសេរី គ្រប់បែបយ៉ាងនិងរស់នៅក្នុងសុខសន្តិភាពនិងការអភិវឌ្ឍ រីកចម្រើន។
តំណាងយុវជនទូទាំងខេត្ត បានគូសបញ្ជាក់ថា ថ្ងៃជ័យជម្នះ៧ មករា គឺ ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជា ដែលបានកើតចេញពីការបូជានូវ សាច់ស្រស់ ឈាមស្រស់របស់យុទ្ធជន យុទ្ធនារីនិងកម្លាំងអ្នកស្នេហា ជាតិ ដែលបានដឹកនាំតស៊ូរំដោះជាតិមាតុភូមិ និងជីវិតប្រជាជន ឱ្យរួចផុត ពីគ្រោះ មហន្តរាយរបបប្រល័យពូជសាសន៍ ប៉ុល ពត ៕




( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )