ចំពោះការទុកដាក់សំរាមមិនបានត្រឹមត្រូវ តាមការណែនាំ របស់រដ្ឋបាល រាជធានីភ្នំពេញ អាជ្ញាធរនឹងអ្វើការផាកពិន័យទៅតាមច្បាប់

(ភ្នំពេញ)៖ កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យឃើញថា ម្ចាស់លំនៅដ្ឋាន ម្ចាស់ អាជីវកម្ម ស្ថាប័នរដ្ឋ និងឯកជន រោងចក្រសហគ្រាស និងបងប្អូនប្រជា ពលរដ្ឋ ភាគ ច្រើន បានយកចិត្តទុកដាក់ក្នុងការអនុវត្តសេចក្ដីណែនាំខាងលើ ក៏ប៉ុន្តែ នៅមានមួយ ចំនួនតូចទៀតនៅមិនទាន់បានយកចិត្តទុកដាក់អនុវត្តនៅឡើយ។

ចាប់ពីពេលនេះតទៅ ចំពោះអ្នកដែលមិនគោរពតាមសេចក្តីណែនាំខាងលើនេះទេ រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តិជាធរមានដូចមានចែងក្នុងអនុក្រឹត្យលេខ ១១៣ អនក្រ.បកចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៥ ស្តីពីការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ត្រង់ជំពូកទី៧ ស្តីពីទោសបញ្ញត្តិនៃអំពើល្មើសនានា ក្នុងការញែក ការវេចខ្ចប់ ការទុកដាក់ ការបញ្ចេញសំរាម និងការបង់ប្រាក់ថ្លៃសេវាប្រមូលសំរាមសំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ព្រមទាំងវិធានការរដ្ឋបាលចាំបាច់ផ្សេងៗទៀត ឬការផ្អាកការធ្វើ អាជីវកម្មជាបណ្តោះអាសន្នតាមការចាំបាច់។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣។

ទន្ទឹមនោះ រដ្ឋបាលរាជធានីភ្នំពេញក៏បានចេញសេចក្តីជូនដំណឹងលេខ ០៩០/២១ សជណ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ស្តីពីការដាក់ឱ្យអនុវត្តតារាង កម្រៃ សេវាគ្រប់គ្រងសំរាម សំណល់រឹង (ថ្មី) នៅរាជធានីភ្នំពេញ និង សៀវភៅផ្នត់ណែនាំ ការអនុវត្តបន្ថែមតាំងពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយប្រើប្រាស់លេខសំគាល់ អតិថិជន ID (មានក្នុងវិក្កយបត្រអគ្គិសនី) ដើម្បីបង់ប្រាក់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ប្រចាំខែនីមួយៗយ៉ាងយូរត្រឹមថ្ងៃទី១៥ នៃខែបន្ទាប់ តាមមធ្យោបាយ ប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬ បញ្ជារទូទាត់នៅធនាគារ អេស៊ីលីដា, ហត្ថា, កាណាឌីយ៉ា ក.អ, វឌ្ឍនៈ, ប្រៃសណីយ៍កម្ពុជា ក.អ, ABA, WING, AMK, FTB, Woori Bank, Prince Bank, Phillip Bank, BIC Bank, BRED Bank, MAYBank, PPCBank, LOLC, Shinhan Bank, CHIP MONG, ស្ថាបនា, ប្រាសាក់, អម្រឹត ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀត ដូចជា eMONEY, TrueMONEY, CoolCash, Tang Kung Pay, លីហួរវេរលុយ ឬ PiPay។

សូមចូលទៅមើលសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្តីពីការគ្រប់គ្រង សំរាមសំណល់រឹងដែលបានដែនាំលម្អិតអំពី ការញែក ការទុកដាក់ និងការបញ្ចេញ សំរាម សំណល់រឹងដូចខាងក្រោម៖

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner