អភិបាលខេត្តកំពង់ឆ្នាំង៖ ការប្រកួតជើងឯកថ្នាក់ជាតិ គឺជាការផ្តល់ឱកាស ដល់កីឡាករ-កីឡាការិនីបានបញ្ចេញនូវទេពកោសល្យ និងវាស់ស្ទង់សមត្ថភាព

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ការរៀបចំការ ប្រកួតកីឡាទោចក្រយាន ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ គឺជាការផ្តល់ឱកាសដល់កីឡាករ-កីឡាការិនីបានបញ្ចេញនូវទេពកោសល្យ និងវាស់ស្ទង់សមត្ថភាព ដោយដកស្រង់បទពិសោធន៍ និងបច្ចេកទេស សម្រាប់ ជាមូលដ្ឋានគ្រឹះដល់កីឡាករ កីឡាការិនីម្នាក់ៗ ក្នុងការប្រកួតក្រោយៗទៀត។

ឯកឧត្តមបន្តថា ទោះបីជាលទ្ធផលរបស់កីឡាករ កីឡាការិនី ធ្វើបាន ជោគ ជ័យក្តី មិនជោគជ័យក្តី យើងត្រូវតែខិតខំតស៊ូបន្តទៅទៀត ដើម្បីជួយលើក កម្ពស់វិស័យកីឡានូវប្រទេសកម្ពុជារបស់យើងឱ្យមានភាពប្រសើរឡើងជាលំដាប់ ដែលអាចឈានទៅដល់ព្រឹត្តិការណ៍ធំៗ ដែលប្រទេសកម្ពុជាយើងនឹង ត្រៀម ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី នៅឆ្នាំ២០២៩ ។

ឯកឧត្តមអភិបាលខេត្តបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ឱ្យ ចូល រួម លេង កីឡា ដើម្បីសុខភាពព្រមជាមួយពាក្យស្លោកប្រជាជន ម្នាក់ចេះ លេង កីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត និងសូមជៀសឆ្ងាយពីគ្រឿងញៀន។ ការប្រកួតកីឡាទោចក្រយានរយៈពេល ២ថ្ងៃនេះ ពិតជាមានសារៈសំខាន់ ណាស់ ដែលបានបង្ហាញអំពីសក្តានុពល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខេត្ត និងការកង្រីកនូវវិស័យទេសចរណ៍របស់ខេត្តផងដែរ។

ឯកឧត្តមសង្ឃឹមយ៉ាងមុតមាំថា នឹងមានព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបន្តទៅទៀត ហើយខេត្តកំពង់ឆ្នាំងក៏អាចមានឱកាសធ្វើជាម្ចាស់ផ្ទះម្តងទៀតនាពេលក្រោយៗទៀតដើម្បីឱ្យវិស័យកីឡាទោចក្រយាន នៅកម្ពុជាកាន់តែមាន ការរីកចម្រើន ទាំង បរិមាណ និងគុណភាព សម្រាប់ចូលរួមក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើក ទី៣៣ នាប្រទេសថៃនាឆ្នាំ២០២៥ ។

ជាការត្រៀមទទួលរៀប ចំធ្វើម្ចាស់ ផ្ទះការប្រកួតកីឡាយុវជនអាស៊ី លើកទី៥ នាឆ្នាំ២០២៩ នៅកម្ពុជា ឱ្យទទួលបាន លទ្ធផលល្អ ឯកឧត្តម វង្ស ខាន់ពៅ អនុប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយាន តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានសហព័ន្ធ បានផ្តល់អនុសាសន៍មួយចំនួន ដោយត្រូវខិតខំបណ្តុះ បណ្តាល ថ្នាក់ថ្នាល បង្កើនបរិមាណកីឡាករ-កីឡាការិនី តាមបណ្តា ក្លិប-សមាគម កីឡាទោចក្រយានរាជធានី-ខេត្ត ក្រសួង-ស្ថាប័នឱ្យបានទូលំទូលាយ និងមានធនធានមនុស្ស និង សម្ភារហ្វឹកហាត់ឱ្យបានគ្រប់គ្រាន់ ដើម្បីងាយ ស្រួលហ្វឹកហាត់ និងការចូលរួមប្រកួតពីថ្នាក់ភូមិភាគ និងប្រកួតថ្នាក់ជាតិ។ ត្រូវពង្រឹងសមត្ថភាព គ្រូបង្វឹក កីឡាករ កីឡាការិនី មន្ត្រីរៀបចំការប្រកួត ឱ្យកាន់តែល្អប្រសើរទាំងបរិមាណ និងគុណភាព ដើម្បីអាចម្ចាស់ការរៀបចំការ ប្រកួត នៅគ្រប់កម្រិតទាំងថ្នាក់ជាតិ និងអន្តរជាតិ។ ត្រូវជំរុញឱ្យមានការហ្វឹក ហាត់ជាប្រចាំ និងការប្រកួតឱ្យបានច្រើន នៅតាមបណ្តាក្លឹប-សមាគម នៅ ទូទាំងប្រទេស តាមភូមិភាគ និងនៅថ្នាក់ជាតិ។ ត្រូវពង្រឹងរចនាសម្ព័ន្ធគ្រប់ គ្រងផ្ទៃក្នុងរបស់សហព័ន្ធ និងទំនាក់ទំនងល្អ រវាងក្លឹប-សមាគមទូទាំង ប្រទេស។ ត្រូវប្រឹងប្រែងស្វែងរកដៃគូអភិវឌ្ឍបន្ថែមទៀត ដើម្បីបង្កើន ព្រឹត្តិការណ៍ ប្រកួតឱ្យ បានច្រើនក្នុងមួយឆ្នាំៗ តាមដែលអាចធ្វើបាន ហើយ យោងតាមប្រសាសន៍សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់អនុសាសន៍ថា ប្រជាជនម្នាក់ត្រូវលេងកីឡាមួយមុខប្រចាំជីវិតុះ៕
ដោយ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner