សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១១ មករា ២០២៤
១. ឆ្នាំ២០២៣ កម្ពុជារកបានពីវិស័យជលផលជាង ៨២៨លានរៀល កើនជាង ២២៣% ធៀបនឹងឆ្នាំ២០២២ – AMS Economy
២. កម្ពុជាទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតជាប្រទេសផ្ដល់សេរីភាពទូលំទូលាយ សម្រាប់ស្ត្រីក្នុងការចាប់ផ្ដើមធ្វើអាជីវកម្ម និងធុរកិច្ច – ថ្មីៗ
៣. កម្ពុជានាំចេញម្រេចកំពតដែលបានចុះបញ្ជី ជាសូចនាករភូមិសាស្ត្រជាង ១០៣តោន ទៅសហភាពអឺរ៉ុប – ខ្មែរថាមស៍
៤. ឥណ្ឌូណេស៊ីកំពុងពិនិត្យគម្រោងសាងសង់ជញ្ជាំងទប់ទឹកសមុទ្រតម្លៃជាង ១០,៥ពាន់លានដុល្លារ ដើម្បីទប់ស្កាត់ក្រុងហ្សាកាតាពីការជន់លិចខ្លាំង – AFP
៥. ចិនអំពាវនាវឱ្យអាមេរិកឈប់លូកលាន់ជ្រៀតជ្រែកកិច្ចការបោះឆ្នោតរបស់កោះតៃវ៉ាន់ និងថ្កោលទោសការធ្វើទស្សនកិច្ចទៅវិញទៅមករវាងអាមេរិក និងដែនកោះនេះ – Reuters
#ams1minute