ឯកឧត្តម សម តារា តំណាងរាស្រ្តមណ្ឌលខេត្តស្វាយរៀង អញ្ជើញជួបសំណេះសំណាលមន្រ្តីរដ្ឋបាលស្រុកនិងជួបប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតនៅស្រុកចន្ទ្រា
ស្វាយរៀង៖ ឯកឧត្តមបណ្ឌិតសម តារា តំណាងរាស្ត្រខេត្ត មណ្ឌលស្វាយរៀងនិងលោក ពេជ្រ សាវ៉ាន់សមាជិក ក្រុមប្រឹក្សា ខេត្ត ស្វាយរៀង ព្រមទាំងក្រុមការងារកាលពីព្រឹក ថ្ងៃទី១២ ខែមករាឆ្នាំ២០២៤ បានចុះជួបសំណេះសំណាល ជាមួយ លោក លោកស្រី អភិបាលស្រុក អភិបាលរងស្រុក ក្រុមប្រឹក្សា ស្រុកចន្ទ្រានិងបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួនបួនគ្រួសារនៅស្រុកចន្រ្ទា ។

ក្នុងឱកាសនោះឯកឧត្តមបណ្ឌិត សម តារា បានពាំនាំនូវការផ្ដាំ ផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេច ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជូនដល់លោក លោក ស្រី ដែលជាអភិបាលស្រុកអភិបាលរងស្រុក ក្រុមប្រឹក្សា ស្រុកទាំងអស់ នៅក្នុងស្រុកចន្ទ្រានិងប្រជាពលរដ្ឋដែល មាន ជីវភាពខាតនាពេលនេះផងដែរ។បន្ថែមលើសពីនេះឯកឧត្តមបណ្ឌិតក៏បានស្នើដល់អាជ្ញាធរមូលដ្ឋានស្រុកចន្ទ្រាត្រូវខិតខំបម្រើសេវាសាធារណៈជូនដល់ ប្រជាពលរដ្ឋតាមមូលដ្ឋានឱ្យបានល្អប្រសើរ។

ឯកឧត្តមបណ្ឌិត សម តារា បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ បួនគ្រួសារដែលមានជីវភាពខ្វះខាតមាន គ្រឿង ឧបភោគ បរិភោគ និងថវិកាមួយចំនួននិងឧបត្ថម្ភថវិកា មួយចំនួនដល់ សាលាស្រុកចន្ទ្រាផងដែរ៕
អត្ថបទ៖ នុត នាង


