ឯកឧត្តម វ៉ាត់ ចំរើន៖ ជើងឯកថ្នាក់ជាតិឆ្នាំនេះ កាត់បន្ថយបញ្ហាវិវាទច្រើន តែមានការយល់ដឹងពីបទបញ្ជាប្រកួត និងក្រមសីលធម៌កីឡាខ្ពស់

(ភ្នំពេញ)៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានថ្លែងបញ្ជាក់ក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ឆ្នាំ២០២៣ថា ការប្រកួតឆ្នាំនេះ បានកាត់បន្ថយបញ្ហាវិវាទច្រើន តែកីឡាករ កីឡាការិនី គ្រូបង្វឹក ទាំងអស់ មានការយល់ដឹងពីបទបញ្ជាប្រកួត និងក្រមសីលធម៌កីឡាខ្ពស់ ធ្វើកីឡាការ៉ាតេកាន់តែរីកចម្រើន ។

ប្រសាសន៍ផ្ដាំផ្ញើរបស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធ តាមរយៈឯកឧត្តម វ៉ាត់ ចំរើន ស្នើឲ្យកីឡាករ កីឡាការិនី បន្ដការខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីសម្រួចសិទ្ធផល និងគុណផល ដើម្បីបង្កើនសមត្ថភាព និងបច្ចេកទេស ឈានទៅរកភាពរីកចម្រើនបន្ថែមទៀត ត្រៀមការប្រកួតជាតិ និងអន្ដរជាតិនានា ពិសេសស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ដោយសហព័ន្ធសង្ឃឹមថា នឹងទទួលបានលទ្ធផលកាន់តែប្រសើរ ឬដូចស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ។

ឯកឧត្តមអគ្គលេខាធិការ បន្តថា សមិទ្ធផលថ្មីៗ នៅស៊ីហ្គេម ឆ្នាំ២០២៣ កីឡាអាស៊ី នៅទីក្រុងហានចូវ ក្រោមការយកចិត្តទុកដាក់របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ប្រធានសហព័ន្ធ និងថ្នាក់ដឹកនាំសហព័ន្ធ ជាពិសេសការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា និងការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនី គ្រូបង្វឹក ។

គួរបញ្ជាក់ថា សម្រាប់លទ្ធផលបច្ចេកទេសការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ក្លិបក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ២៦គ្រឿង (មាស ១១ ប្រាក់ ១០ និងសំរឹទ្ធ ៥), ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ឈ្នះមេដាយសរុប ២១គ្រឿង (មាស ៧ ប្រាក់ ៤ និងសំរឹទ្ធ ១០) និងក្រសួងមហាផ្ទៃ ឈរលេខ៣ ឈ្នះមេដាយសរុប ១៣គ្រឿង (មាស ៧ ប្រាក់ ២ និងសំរឹទ្ធ ៤)៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner