កម្ពុជាបញ្ជាក់គោលជំហរនយោបាយចិនតែមួយ ក្រោយការបោះឆ្នោតកោះតៃវ៉ាន់ (Video Inside)
អត្ថបទដោយ៖
Apsara Net
កម្ពុជាបានបញ្ជាក់សាជាថ្មី អំពីការប្រកាន់ខ្ជាប់នូវគោលនយោបាយចិនមួយ ក្រោយតៃវ៉ាន់បោះឆ្នោតជ្រើសរើសមេដឹកនាំថ្មី។
ក្រសួងការបរទេសកម្ពុជាបានប្រកាសនៅថ្ងៃទី១៤មករាថា កម្ពុជានៅតែប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ ចំពោះ «គោលនយោបាយចិនមួយ» ដោយទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន គឺជាអាជ្ញាធរស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេសចិនទាំងមូល។
ការប្រកាសជំហររបស់កម្ពុជានេះ បានធ្វើឡើងបន្ទាប់ពីគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ DPP ដែលព្យាយាមចង់បំបែកខ្លួនចេញពីសាធារណរដ្ឋប្រជាមានិតចិន បានជាប់ឆ្នោតជាបន្តរយៈពេល៤ឆ្នាំរបស់ខ្លួនទៅមុខថែមទៀត និងប្រធានាធិបតីថ្មី ដែលនឹងបន្តពីលោកស្រី សៃ អ៊ឹងវិន គឺលោក ឡៃ ឈីង តឺ Lai Ching-te ។
យោងតាមប្រវត្តិសាស្ត្ររបស់ចិន, កោះតៃវ៉ាន់ គឺជាផ្នែកមួយ នៃទឹកដីរបស់សាធារណរដ្ឋប្រជាមានិតចិន។