គណបក្សប្រជាជនកម្ពុជាចេញសេចក្តីថ្លែងការណ៍ទទួលស្គាល់ «ចិនតែមួយ» (Video Inside)

គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី១៥ មករា ឆ្នាំ២០២៤ បញ្ជាក់នូវគោលជំហរការទទួលស្គាល់នយោបាយចិនតែមួយ។

សេចក្តីថ្លែងការណ៍បញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា «ទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ជាតំណាងស្របច្បាប់តែមួយគត់ របស់ប្រទេសចិនទាំងមូល»។

ការប្រកាសបញ្ជាក់គោលជំហរ «នយោបាយចិនតែមួយនេះ បានធ្វើឡើងបន្ទាប់ពីមានការបោះឆ្នោតសកលមួយ ក្នុងកោះតៃវ៉ាន់ ដែលប្រទេសចិនចាត់ទុកជាផ្នែកមួយ នៃទឹកដីរបស់ខ្លួន។

សេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជាបានសរសេរបញ្ជាក់ការ «គោរពនូវគោលការណ៍ឯករាជ្យ អធិបតេយ្យ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសណាមួយឡើយ ហើយចាត់ទុកបញ្ហាតៃវ៉ាន់ គឺជាកិច្ចការផ្ទៃក្នុងរបស់សាធារណរដ្ឋប្រជាមានិតចិន»។

សេចក្តីថ្លែងការណ៍ដដែលបន្តថា «គណបក្សប្រជាជនកម្ពុជា ប្រកាន់ខ្ជាប់នូវគោលនយោបាយការបរទេសឯករាជ្យ ផ្អែកទៅលើច្បាប់ កសាងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អប្រសើរ រវាងព្រះរាជាណាចក្រកម្ពុជា ជាមួយបណ្តាប្រទេសនានា លើសកលលោក ដោយគោរពគោលការណ៍ទាំងឡាយ ដែលចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ»។

ads banner