ខេត្តត្បូងឃ្មុំត្រៀមរៀបចំពិធីចាប់ត្រីក្នុងបឹង ក្នុងស្រុកមេមត់ (Video Inside)
ខេត្តត្បូងឃ្មុំត្រៀមនឹងរៀបចំធ្វើពិធីចាប់ត្រីនៅក្នុងបឹងមួយនៅថ្ងៃទី១៧ ខែកុម្ភៈខាងមុខនេះ ដើម្បីរក្សាវប្បធម៌ប្រពៃណីបែបបុរាណ។ ការរៀបចំពិធីនេះ បានទន្ទឹមនឹងអ្វីដែលមានការជូនដំណឹង អំពីការត្រៀមបង្ការក្សាទឹកទុក ក្រោយការព្យាករ ការប្រឈមនឹងបាតុភូតកម្តៅអែលនីញ៉ូក្នុងរដូវប្រាំង ឆ្នាំ២០២៤។
ប៉ុន្តែរដ្ឋបាលស្រុកមេមត់បានថ្លែងថា ពិធីចាប់ត្រីបែបបុរាណនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ គឺដើម្បីរក្សាវប្បធម៌ប្រពៃណីបែបបុរាណរបស់អ្នកស្រុក និងជាកម្មវិធីជួបជុំបង្កើនចំណងមិត្តភាព និងសាមគ្គីភាពរបស់អ្នកស្រុកភូមិផងដែរ និងរំពឹងថាមានការចូលរួមពីប្រជាពលរដ្ឋច្រើនម៉ឺននាក់ ដែលនឹងមកពីតំបន់ជិតខាងស្ថិតនៅជាប់គ្នា។
ការចាប់ត្រីនៅក្នុងខែកុម្ភៈនោះ នឹងធ្វើនៅបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ ចំពោះឧបករណ៍ សម្រាប់ចាប់ត្រីរួមមាន អង្រុត, ឈ្នាង ,ត្រក,ក្លុះ រួមទាំងឧបករណ៍ចាប់ត្រីបែបបុរាណផ្សេងទៀត។