៧២ម៉ោងអាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួនជិត ១ម៉ឺនករណី (Video Inside)
តួលេខឆ្លងជំងឺកូវីដ១៩ ក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ មានចំនួន ៩ពាន់ ៨០៤ករណី ក្នងនោះរួមទាំងកម្ពុជា ដែលមានការឆ្លង៥ករណីផងដែរ។ ការឆ្លងថ្មីនៅអាស៊ាននា ៧២ម៉ោងកន្លងមកនេះ បានកើនឡើងមកវិញច្រើនដល់ចំនួន ៨ពាន់ ៨០ករណី បើប្រៀបធៀបនឹងការឆ្លងរយៈពេល ៣ថ្ងៃដូចគ្នា នៃសប្តាហ៍មុន។
ការឆ្លងក្នុងរយៈពេល ៧២ម៉ោងកន្លងមកនេះ បានកើតលើប្រទេសចំនួន ៥ រួមមាន ប្រទេសម៉ាឡេស៊ី មានការឆ្លង ៨ពាន់ ៧៣៩ករណី, ឥណ្ឌូនេស៊ី មានឆ្លង ៦៨៤ករណី, ថៃ មានឆ្លង ៣៧៥ករណី, កម្ពុជា មានឆ្លង ៥ករណី និងប្រទេសឡាវ ដែលមានការឆ្លង ១ករណី។ ក្នុងរយៈពេល ៧២ម៉ោងចុងក្រោយនេះ នៅអាស៊ាន មានអ្នកស្លាប់ដោយជំងឺកូវីដ១៩ ចំនួន ១០នាក់ ដែលជាពលរដ្ឋនៃប្រទេសម៉ាឡេស៊ី និងប្រទេសថៃ។
គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៨៨ម៉ឺន ៤ពាន់ ៦៥៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៣៣៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០១លានករណីហើយ, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់៕