អង់គ្លេសនឹងបញ្ជូនទ័ពដ៏ច្រើនមិនធ្លាប់មាន ទៅចូលរួមយុទ្ធយោធាជាមួយ NATO

ឡុងដ៍៖ រដ្ឋមន្ត្រីការពារជាតិនៃចក្រភពអង់គ្លេសបានប្រកាសពីការ គម្រោងដាក់ពង្រាយយោធាដ៏ធំបំផុត ទៅចូលរួមក្នុងសមយុទ្ធរបស់សម្ព័ន្ធយោធាអន្តរជាតិ NATO ។ ជាទ្រង់ទ្រាយដ៏ធំ មិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ មកនេះ។

លោក Grant Shapps រដ្ឋមន្ត្រីការពារជាតិនៃអង់គ្លេសបានប្រកាសបែបនេះ តាមរយៈការថ្លែងសុន្ទរកថារបស់លោក នៅឯវិមាន Lancaster House ស្ថិតនៅក្នុងទីក្រុងឡុងដ៍ កាលពីថ្ងៃចន្ទ សប្តាហ៍នេះ។

លោក Shapps បានលើកឡើងថា ចក្រភពអង់គ្លេសនឹងបញ្ជូនកងកម្លាំងយោធា ចំនួន ២០០០០ នាក់ ទៅធ្វើសមយុទ្ធដ៏ធំបំផុតមួយរបស់ NATO ។ ការណ៍នេះត្រូវបានគេដឹងថា ជាចំនួនកងទ័ពដ៏ច្រើនបំផុត មិនធ្លាប់មាន ចាប់តាំងពីសង្គ្រាមត្រជាក់មក។

លោករដ្ឋមន្ត្រីការពារជាតិថែមទាំងបានព្រមានអំពីការកើនឡើង នៃការគំរាមកំហែង ដល់សម្ព័ន្ធមិត្តយោធាអន្តរជាតិ NATO ទៀតផង។ គេដឹងថា សម្ព័ន្ធយោធា NATO ត្រូវបានដឹកនាំ ដោយលោកខាងលិច។

លោក Shapps និយាយថា ការដាក់ពង្រាយទ្រង់ទ្រាយដ៏ធំនេះ គឺមានគោលបំណង «ផ្តល់ការធានាឡើងវិញ ជុំវិញការគំរាមកំហែង» ដែលធ្វើឡើងដោយប្រធានាធិបតីរុស្ស៊ី បន្ទាប់ពីការលុកលុយលើអ៊ុយក្រែន។

កាលពីសប្តាហ៍មុន មានការវាយប្រហាររួមគ្នារវាងចក្រភពអង់គ្លេស និងអាមេរិក ប្រឆាំងនឹងក្រុម Huthis ដែលគាំទ្រដោយអ៊ីរ៉ង់ នៅក្នុងប្រទេសយេម៉ែន។ ត្រង់ចំណុចនេះ លោក Shapps បានអះអាងថា ការវាយប្រហារ នាពេលនោះ គឺមានគោលបំណង ចង់បង្ហាញឲ្យដឹងថា «ជាសកម្មភាពរួមតែមួយ»៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner