សង្ខេបព័ត៌មានសំខាន់ៗ ថ្ងៃទី១៦ មករា ២០២៤
១. ឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មកម្ពុជា-អន្ដរជាតិ សម្រេចបាន ៤៦ពាន់លានដុល្លារ ខណៈការនាំចេញជាង ២២ពាន់លានដុល្លារ – AMS Economy
២. រដ្ឋាភិបាលសម្រេចបង្កើតក្រុងរុនតាឯកតេជោសែន ដោយកាត់យកឃុំរុនតាឯកពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្កពីស្រុកប្រាសាទបាគង ខេត្តសៀមរាប – កម្ពុជាថ្មី
៣. ឆ្នាំ២០២៣ ការនាំចេញរបស់កម្ពុជា ទៅកាន់បណ្ដាប្រទេស RCEP មាន ៨,១៧២លានដុល្លារ កើនជាង ២៨% ខណៈការនាំចូលមាន ២១ពាន់លានដុល្លារ ថយចុះជាង ១៣% – FN
៤. ហ្វីលីពីននឹងធ្វើការអភិវឌ្ឍបន្ទាយទ័ព និងបង្កើនកងនាវាចរ និងរ៉ាដាចាប់សញ្ញានៅលើកោះក្នុងសមុទ្រចិនខាងត្បូង – CNA
៥. អាមេរិកបន្តទិញប្រេងពីរុស្ស៊ី ទោះបីជាខ្លួនបានគាំទ្រយ៉ាងម៉ឺងម៉ាត់ចំពោះទណ្ឌកម្មប្រឆាំងរុស្ស៊ី និងការហាមឃាត់ការនាំចូលថាមពលពីរុស្ស៊ី – Reuters
#ams1minute