សម្តេចធិបតីគាំទ្រការបង្កើតគម្រោង “Immersive Angkor” (Video Inside)
អត្ថបទដោយ៖
Apsara Net
សម្តេចធិបតី ហ៊ុន ម៉ាណែត បានទទួលជួបនាយកក្រុមហ៊ុន Puy Du Fou ដែលបញ្ជាក់នូវការបង្កើតគម្រោង “Immersive Angkor” ដែលជាសារមន្ទីរនិម្មិតបច្ចេកវិទ្យា 3D ដំបូងគេបង្អស់ នៅកម្ពុជា។
គម្រោង “Immersive Angkor” គឺជាសេវាបំពេញបន្ថែមលើវិស័យទេសចរណ៍ ក្រៅពីការទស្សនាប្រាង្គប្រាសាទបុរាណ និងតំបន់វប្បធម៌នានា នៅកម្ពុជាហើយ។ គម្រោងនេះគ្រោងនឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងជំនួបនាថ្ងៃទី១៥ ខែមករា ក្នុងក្រុងប៉ារីស បានថ្លែងបង្ហាញការគាំទ្រចំពោះគំរោងនេះ ព្រមទាំងបានគូសបញ្ជាក់ថា “Immersive Angkor” នេះ ជាគម្រោងដ៏ល្អប្រសើរ ដែលនឹងជួយពង្រីកការយល់ដឹងដល់យុវជនកម្ពុជា ជាពិសេសយុវជនជំនាន់ក្រោយ ឱ្យយល់ច្បាស់បន្ថែមទៀត អំពីវប្បធម៌ និងអរិយធម៌ខ្មែរ ដោយប្រើពេលវេលាខ្លី និងអាចផ្តល់នូវភាពងាយស្រួល សម្រាប់មជ្ឈដ្ឋានទូទៅ ក្នុងការស្វែងយល់អំពីវប្បធម៌ និងអរិយធម៌ខ្មែរផងដែរ។