កម្ពុជា និងរុស្ស៊ី ប្តេជ្ញារួមគ្នាផ្លាស់ប្ដូរព័ត៌មានសន្តិសុខ (Video Inside)

កម្ពុជា-រុស្ស៉ីបានប្ដេជ្ញារួមគ្នាផ្លាស់ប្ដូរព័ត៌មានសន្តិសុខទៅវិញទៅមក ដើម្បីភាពសុខសាន្ដ របស់ពលរដ្ឋទាំងពីរប្រទេស។

ការបញ្ជាក់ក្តីប្តេជ្ញាចិត្តរួមគ្នាលើការផ្លាស់ប្តូរព័ត៌មានសន្តិសុខទៅវិញទៅមកនេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សាមួយរវាងនាយករដ្ឋមន្ដ្រីស្ដីទីកម្ពុជាសន្ដិបណ្ឌិត នេត សាវឿន និងឯកអគ្គរដ្ឋទូតនៃសហព័ន្ធរុស្ស៉ីប្រចាំកម្ពុជា លោក អាណាតូលី បូរ៉ូវីក នារសៀលថ្ងៃទី១៥មករា នៅទីស្តីការគណៈរដ្ឋមន្ត្រី។

ឯកអគ្គរដ្ឋទូតរុស្សី បានប្រាប់លោកនាយករដ្ឋមន្ត្រីស្តីទីថា «រដ្ឋាភិបាលរុស្ស៉ី នៅតែបន្តរក្សាជំហរក្នុងការជួយបណ្ដុះបណ្ដាលដល់មន្ដ្រីកម្ពុជា លើជំនាញសន្ដិសុខ ប្រឆាំងឧក្រិដ្ឋកម្ម ប្រឆាំងភេរវកម្ម ប្រឆាំងគ្រឿងញៀនខុសច្បាប់ និងបន្ដផ្លាស់ប្ដូរព័ត៌មានចារកម្មនានា ដើម្បីបម្រើដល់សន្ដិសុខជាតិដដែលផងដែរ»។

សន្ដិបណ្ឌិត នេត សាវឿន និងឯកអគ្គរដ្ឋទូតរុស្សី បានឯកភាពគ្នាបន្ដសហការ លើការងារបណ្ដុះបណ្ដាល សម្ភារៈបច្ចេកទេស ដល់មន្ដ្រីនគរបាលកម្ពុជា និងជំរុញឲ្យមានអនុស្សារណៈ នៃការយោគល់គ្នារវាងប្រទេសពីរផងដែរ ដើម្បីផ្លាស់ប្ដូរព័ត៌មានសន្ដិសុខនានា ខណៈរុស្ស៉ីប្រកាសជំហរថា នឹងជួយកម្ពុជា ក្នុងការបណ្ដុះបណ្ដាលមន្ដ្រីនគរបាល លើជំនាញប្រឆាំងគ្រឿងញៀន និងជំនាញសំខាន់ៗផ្សេងៗទៀត ដែលធ្លាប់មាននាពេលកន្លងមក៕

ads banner