ស្នងការដ្ឋាននគរបាលរាជធានី បដិសេធការចោទប្រកាន់គណបក្សភ្លើងទៀន (Video Inside)

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធ និងច្រានចោលទាំងស្រុង ជុំវិញការចោទប្រកាន់របស់គណបក្សភ្លើងទៀន ពាក់ព័ន្ធនឹងការចាប់ខ្លួន ប្រធានស្ដីទីគណបក្សភ្លើងទៀនរាជធានីភ្នំពេញ។

ប្រធានស្តីទីគណៈកម្មាធិការប្រតិបត្តិគណបក្សភ្លើងទៀនរាជធានីភ្នំពេញឈ្មោះ ខឹម ចាន់វណ្ណៈ អាយុ៤៥ឆ្នាំ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន និងបញ្ជួនទៅតុលាការ ពីបទពាក់ព័ន្ទនឹងការ «ក្លែងបន្លំឯកសារ ស្នាមមេដៃ និងហត្ថលេខាក្លែងក្លាយ»។

ប៉ុន្តែគណបក្សភ្លើងទៀត បាននិយាយចោទប្រកាន់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ថា ការចាប់ខ្លួននេះ គឺជាអំពោះគំរាមកំហែងធ្វើទុក្ខបុកម្នេញលើសកម្មជននយោបាយ។

ការចាប់ខ្លួនបុគ្គល ខឹម ចាន់ វណ្ណៈ បានផ្អែកលើដីកាតុលាការចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ ពាក់ព័ន្ធនឹងសំណុំរឿងក្លែងបន្លំឯកសារ និងប្រើប្រាស់ឯកសារក្លែង។ មន្ត្រីអនុវត្តច្បាប់ បានថ្លែងថា ការឃាត់ខ្លួននេះ គឺជាការអនុវត្តតាមវិធានការច្បាប់ ដោយពុំមានហេតុផលអ្វីផ្សេង ពាក់ព័ន្ធដល់ការគម្រាមកំហែង ធ្វើទុកបុកម្នេញ លើសកម្មជននយោបាយណាមួយឡើយ។

អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោកវរសេនីយ៍ឯក សម វិច្ឆិកា នៅជាមួយគ្នានេះ បានថ្លែងច្រានចោលការចោទ របស់គណបក្សភ្លើងទៀន និងចាត់ទុកជាការចោទទាំងបំពានដោយគ្មានហេតុផល និងគ្មានមូលដ្ឋានច្បាស់លាស់។

ads banner