រាជរដ្ឋាភិបាលបង្កើត «ក្រុងរុនតាឯកតេជោសែន» (Video Inside)
អត្ថបទដោយ៖
Apsara Net
រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យបង្កើត «ក្រុងរុនតាឯកតេជោសែន» ដែលជាក្រុងថ្មីមួយ នៅក្នុងខេត្តសៀមរាប។
ភូមិរុនតាឯក នៃតំបន់ដែលធ្លាប់តែដាច់ស្រយាល និងគ្មានអ្វីសោះកាលពីមុននោះ នាពេលនេះ បានប្រែក្លាយជាតំបន់ នៃទីប្រជុំជនអ៊ូរអរ និងមានការអភិវឌ្ឍន៍ ក្រោមការជួយរៀបចំរបស់រាជរដ្ឋាភិបាល។
អនុក្រឹត្យថ្ងៃទី១១មករា ចុះហត្ថលេខាដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្កើត «ក្រុងរុនតាឯកតេជោសែន» នៃខេត្តសៀមរាប ដោយកាត់យកឃុំរុនតាឯក ពីស្រុកបន្ទាយស្រី និងឃុំបល្ល័ង្គ ពីស្រុកប្រាសាទបាគង។ «ក្រុងរុនតាឯកតេជោសែន» មានសង្កាត់ចំនួន២ គឺ សង្កាត់រុនតាឯក និងសង្កាត់បល្ល័ង្គ។
មាត្រា៥ នៃអនុក្រឹត្យ បានសរសេរថា ការបង្កើត «ក្រុងរុនតាឯកតេជោសែន» ត្រូវចូលជាធរមាន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។