២៤ម៉ោងអាស៊ានគ្មានអ្នកឆ្លងជំងឺកូវីដ១៩ឡើយ (Video Inside)

ប្រទេសទាំង១០ នៅអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានករណីឆ្លង និងស្លាប់ដោយសារជំងឺកូវីដ១៩ឡើយ។ នេះជាលើកទី១ហើយ ក្នុងឆ្នាំ២០២៤នេះ ដែលមិនមានសេចក្តីរាយការណ៍ អំពីការឆ្លងកូវីដ១៩នៅក្នុងប្រទេសទាំង១០។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបមានចំនួន ៣៦លាន ៨៨ម៉ឺន ៤ពាន់ ៦៥៥ករណី, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៣៣៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០១លានករណី, និងការស្លាប់មានជាង ៦លាន ៩៦ម៉ឺននាក់៕

ads banner