បេសកជនប្រធានាធិបតីអាមេរិកលោក John Kerry ជួបជជែកជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត (Video Inside)
បេសកជនប្រធានាធិបតីអាមេរិកលោកលោក John Kerry បានជួបជជែកជាមួយនឹងសម្តេចធិបតីនាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា ក្នុងឱកាសអញ្ជើញចូលរួមក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤។
លោក John Kerry គឺបេកជនពិសេស ដែលទទួលបន្ទុកលើកិច្ចការអាកាសធាតុ ហើយដំណើរអញ្ជើញចូលរួមរបស់លោក ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក ក្នុងក្រុងដាវ៉ូស នៃប្រទេសស្វីសនេះ គឺការផ្តោតសំខាន់លើបញ្ហាប្រែប្រួលអាកាសធាតុ និងការស្វែងរកភាពសម្រេចឱ្យបាននូវមហិច្ឆិតា កាត់បន្ថយការបំភាយឧស្ម័ន្ធ ឱ្យស្ថិតក្នុងកម្រិតសូន្យ។
សម្តេចធិបតី ហ៊ុន ម៉ាណែត គ្រោងនឹងចូលរួមថ្លែងបទអន្តរាគមន៍ នៅក្នុងកម្មវិធីអាហារការងារថ្ងៃត្រង់ក្រៅផ្លូវការ ជាមួយថ្នាក់ដឹកនាំសេដ្ឋកិច្ចពិភពលោក ដោយផ្តោតលើប្រធានបទ «ការស្តារទំនុកចិត្ត លើប្រព័ន្ធសកលលោកឡើងវិញ» សំដៅស្វែងរកវិធីសាស្រ្តឈ្នះ-ឈ្នះ ដើម្បីដោះស្រាយនូវបញ្ហាប្រឈមដែលជាក្ដីបារម្ភសកលលោកនាពេលបច្ចុប្បន្ន និងលើកកម្ពស់ការចូលរួម និងកិច្ចសន្ទនាដោយសន្តិវិធី ដែលជាមាគ៌ាដ៏ល្អប្រសើរ ក្នុងការកសាងទំនុកចិត្តទៅវិញទៅមក សម្រាប់កិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាព។