មន្ត្រីយោធា ២រូប ពាក់ព័ន្ធគ្រឿងញៀនត្រូវបានបណ្តេញចេញពីក្របខណ្ឌ (Video Inside)

ក្រសួងការពារជាតិ បានបណ្ដេញនាយទាហាន២រូបចេញពីក្របខ័ណ្ឌ ក្រោយរកឃើញអំពើពាក់ព័ន្ធនឹងគ្រឿងញៀន។

សេចក្ដីប្រកាសរបស់ក្រសួងការពារជាតិដែលទើបទទួលបាននៅថ្ងៃនេះបានឲ្យដឹងថា នាយទាហាន២រូប ដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌនេះរួមមាន៖ វរនាវីត្រី គ្រី ដារ៉ា អត្តលេខ ២២៤៤១៨ មេបញ្ជាការរងកងកាំភ្លើងការពារអាកាស មូលដ្ឋានសមុទ្រ កងទ័ពជើងទឹក និងវរសេនីយ៍ត្រី រ៉េន ស៊ីណាត អត្តលេខ ១៩៦៨៤៧ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថ ខណ្ឌជ្រោយចង្វារ ក្រោយរកឃើញពាក់ព័ន្ធនឹងគ្រឿងញៀន។

ក្រសួងការពារជាតិ ក៏ដូចជាក្រសួងមហាផ្ទៃផងដែរ ត្រូវគេកត់សម្គាល់ថា ក្រោយប្រសាសន៍បញ្ជាក់ការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តី បោសសំអាតជួរផ្ទៃក្នុង ដែលពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀន, មន្ត្រីយោធា និងមន្ត្រីនគរបាលជាច្រើន ដែលពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវបានគេបកសក្តិ៍ និងបណ្តេញចេញពីអង្គភាព ក្នុងនោះអង្គភាពនគរបាល នៃក្រសួងមហាផ្ទៃ ត្រូវគេឃើញបានបណ្តេញមន្ត្រីជាច្រើន ដែលជាប់ពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀននេះ។

ការបង្ក្រាបគ្រឿងញៀន គឺជាអាទិភាពទីបួន ដាក់ចេញដោយរាជរដ្ឋាភិបាលថ្មី ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត៕

ads banner