ក្នុងមួយឆ្នាំ២០២៣ អាជីវកម្មកៅស៊ូរកចំណូលបានជិត ៥៣៨លានដុល្លារ (Video Inside)
អត្ថបទដោយ៖
Apsara Net
ការធ្វើអាជីវកម្មកៅស៊ូក្នុងមួយឆ្នាំ២០២៣ បានទទួលចំណូលជិត ៥៣៨លានដុល្លារ។ អគ្គនាយក នៃអគ្គនាយកដ្ឋានកៅស៊ូ លោក ហ៊ឹម អូន បានថ្លែងថា ចំណូលនេះកើនឡើង១.២% បើប្រៀបធៀបនឹងឆ្នាំ២០២២។
ចំណូលដែលទទួលបានមានសរុប ៥៣៧លាន ៩សែនដុល្លារអាមេរិក បើប្រៀបធៀបនឹងឆ្នាំ២០២២ ប្រាក់ចំណូលពីកៅស៊ូមាន ៥៣១លាន និង៧សែនដុល្លារ តែប៉ុណ្ណោះ។
ផ្ទៃដីដាំកៅស៊ូបច្ចុប្បន្នមានសរុប ៤០ម៉ឺន៧ពាន់ ១៧២ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមាន ចំនួន ៣២ម៉ឺន ១៨៤ហិកតាស្មើនឹង៧៩% …ចំណែកផ្ទៃដីថែទាំមានចំនួន ៨ម៉ឺន ៦ពាន់ ៩៨៨ហិកតា ដែលស្មើនឹង២១%។