២៤ម៉ោង អាស៊ានមានអ្នកឆ្លងកូវីដ១៩ ចំនួន ៤ករណី (Video Inside)

នៅទូទាំងអាស៊ាន រយៈពេល ២៤ម៉ោងកន្លងមកនេះ មានការឆ្លងកូវីដ១៩ចំនួន៤ករណីបន្ទាប់ ពីមិនមានអ្នកឆ្លងសោះកាលពីថ្ងៃម្សិលមិញ។ ការឆ្លងនៅថ្ងៃនេះបានកើតលើប្រទេសចំនួន២ នៅអាស៊ាន រួមមានប្រទេសកម្ពុជា ដែលមានការឆ្លងចំនួន ៣ករណី, និងប្រទេសឡាវ មានការឆ្លង ១ករណី។ ប្រទេសអាស៊ាននារយៈពេល ២៤ម៉ោងចុងក្រោយនេះ មិនមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ឡើយ។

គិតសរុបរួមនៃប្រទេសទាំង១០ អាស៊ាននាពេលនេះ ការឆ្លងសរុបបានកើនដល់ចំនួន ៣៦លាន ៨៨ម៉ឺន ៤ពាន់ ៦៥៩ករណីហើយ, និងការស្លាប់សរុបមានចំនួន ៣៦ម៉ឺន ៩ពាន់ ៣៣៨នាក់។ បើគិតសរុបនៅលើសាកលលោកនោះវិញ ការឆ្លងវីរុសកូវីដ១៩ សរុបមានចំនួនជាង ៧០១លានករណី, និងការស្លាប់មានជិត ៦លាន ៩៧ម៉ឺននាក់ហើយ៕

ads banner