តោះ! ទៅស្គាល់វត្តសសរ១០០ ដែលមានចំណាស់ជាង១៦០ឆ្នាំ
ភ្នំពេញ៖ មានមនុស្សមិនច្រើនប៉ុន្មានទេដែលបានទៅទស្សនាផ្ទាល់នូវវត្តដ៏ចំណាស់មួយនេះ ។វត្តសសរ១០០ ជាវត្តដ៏ចំណាស់ មួយនៅ ប្រទេសកម្ពុជា សាងសង់ឡើងនៅឆ្នាំ១៨៦០ ស្ថិតនៅចំទីតាំងរាជវាំង នគរសម្ភបុរៈ នៃអាណាចក្រចេនឡា បច្ចុប្បន្នស្ថិតនៅ ស្រុកសំបូរ ខេត្តក្រចេះ។
វត្ដសសរ១០០ ត្រូវបានសាងសង់បែរទៅទិសខាងជើង ខុសពីព្រះ វិហារដទៃទៀត ក្នុងសម័យព្រះបាទអង្គច័ន្ទរាជា។ រយៈពេល១០០ ឆ្នាំ ក្រោយមក ព្រះវិហារត្រូវបានបំផ្លាញដោយគ្រោះធម្មជាតិរន្ទះបាញ់ ដែលបានធ្វើឱ្យសសរចំនួនន ២២ដើមឆេះ អស់ និងព្រះពុទ្ធបដិមា ប្រឡាក់ដោយផ្សែងភ្លើង។
បន្ទាប់ប្រជាជននៅទីនោះបានរួបរួមគ្នាស្ថាបនាព្រះវិហារនេះឡើងវិញ ប៉ុន្តែមានសសរតែ៧៨ដើមប៉ុណ្ណោះ។ រហូតមកដល់ ឆ្នាំ១៩៧៨ ព្រះវិហារសសរ១០០ត្រូវបានរុះរើសាងសង់ឡើងវិញ ដោយមាន សសរ១១៦ដើម។ អ្វីដែលយើងបានឃើញនេះ គឺជាព្រះវិហារថ្មី ត្ដែលរូវបានស្ថាបនា រួចរាល់នៅថ្ងៃទី១៤ មករា ១៩៩៨៕







ប្រភព៖កម្ពុជាមាតុភូមិខ្ញុំ – គឹម បញ្ញារ័តន៍