ក្រសួងវប្បធម៌រៀបចំកម្មវិធីបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈដូនតាឆ្នាំ២០២៤ដោយមិនគិតថ្លៃ

ភ្នំពេញ៖នៅថ្ងៃនេះក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានជូនដំណឹងថាក្រសួងនឹងរៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា​ដោយមិនបង់ថ្លៃសម្រាប់ឆ្នាំ២០២៤ ចាប់ពីខែកុម្ភៈខាងមុខនេះតទៅនៅទីតាំងចំនួន១៣ ក្នុង ៨ រាជធានី-ខេត្ត។ក្នុងនេះមាន រាជធានីភ្នំពេញ ខេត្តសៀមរាប កំពង់ឆ្នាំង កំពង់ស្ពឺ​ តាកែវ រតនគិរី កំពង់ចាម និងខេត្តកណ្ដាល។

 ជំនាញដែលនឹងបណ្តុះបណ្តាលនោះ រួមមាន ឌុកស្មាច់, ចម្លាក់ប្រាក់/ស្ពាន់, ចម្លាក់ស្បែក, ចម្លាក់ថ្ម, កម្បាញក្រមាក្រំ, ស្មូនឆ្នាំង, ផលិតឧបករណ៍ភ្លេង, តម្បាញសូត្រ, គំនូរពណ៌, គំនូរបុរាណ និងចម្លាក់ស្មិត។

ក្រសួងបានបញ្ជាក់ទៀតថា ចំពោះសិស្សដែលមកអំពីគ្រួសារក្រីក្រដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែល​មានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជាឮនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨០,០០០ រៀលក្នុងមួយខែ តែត្រូវបំពេញលក្ខខណ្ឌសិក្សាឱ្យបានត្រឹមត្រូវ។អ្នកដែលមានបំណងចង់សិក្សាវិជ្ជាជីវៈសូម​រួសរាន់ចុះឈ្មោះ​ចូលរៀន ដ្បិតកន្លែងសិក្សាមានកំណត់។ពិសេសយុរជនដែលមានបំណង ចង់សិក្សាជំនាញខាងលើ សូមទាក់ទងមកលេខាធិការដ្ឋាន​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនកា ពីថ្ងៃចន្ទ ដល់ ថ្ងៃសុក្រ រៀងរាល់ម៉ោងធ្វើការតាមរយៈលេខទូរសព្ទ: ០១៧ ៤៣១ ៣០២/ ០៨៨ ៨៥៣ ៥៦៣៦ ,០៩៦ ៥២២ ៧៣៦៩,តេឡេក្រាម: ០១៧ ៤៣ ១៣ ០២និងអីម៉ែល : tstmcfa@gmail.com៕

ដោយ៖មុនី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner