ប្រធានសហព័ន្ធ៖ កីឡាករកីឡាការិនីអុកចត្រង្គគ្រប់រូបឈរ លើ គោលការណ៍ ប្រកួត

ភ្នំពេញ៖ កីឡាករ កីឡាការិនីអុកចក្រត្រង្គ ដែលចូលរួម ប្រកួត ចំនួន ៨០នាក់ មានបច្ចេទេសល្អៗ និងគោរពគោលការណ៍ប្រកួតប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ គោរពវិន័យ លក្ខន្តិកៈបានល្អប្រសើរ។ នេះជាការលើកឡើងរបស់ឯកឧត្តម គុជ គីមឡុង ប្រធានសហព័ន្ធ កីឡាអុកចត្រង្គកម្ពុជា លើកឡើងក្នុងឱកាសបិទការប្រកួតកីឡា អុក ចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ នៅសាលនៃ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

ឯកឧត្តមបានបន្តថា ឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញជាច្រើនជុំ រហូតដល់វគ្គផ្តាច់ព្រ័ត្រ គឺកីឡាករ សុខ លឹមហេង ដែលជាម្ចាស់ មេដាយមាស ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា បាន ក្លាយជាម្ចាស់ជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣នេះម្តងទៀត បន្ទាប់ពីបានយកឈ្នះលើកីឡាករ សំ កក្កដា ដែលជាម្ចាស់មេដាយ ប្រាក់ ស៊ីហ្គេម ឆ្នាំ២០២៣ លើវិញ្ញាសាឯកត្តជន។
ឯកឧត្តម បានសង្កេតឃើញថា កីឡាករចូលរួមមានបច្ចេកទេសល្អៗ ច្រើនគួរជាទីចាប់អារម្មណ៍ ដែលគុណភាពបច្ចេកទេសរបស់ពួកគាត់ មានកម្រិតខ្ពស់ៗពីមួយឆ្នាំទៅមួយឆ្នាំ»។


ជាមួយគ្នានេះ ឯកឧត្តម គុជ គីមឡុង ក៏បានបង្ហាញផែនការយុទ្ធសាស្ត្រ របស់សហព័ន្ធ ក្នុងការត្រៀមកីឡាករអុកចត្រង្គកម្ពុជាចូលរួមប្រកួត ប្រជែងមេដាយ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣៣ នាឆ្នាំ ២០២៥ នៅប្រទេសថៃ ដោយម្ចាស់ផ្ទះថៃគ្រោងនឹងរៀបចំប្រភេទ កីឡាអុកចត្រង្គនេះដែរជាមួយនឹង១២វិញ្ញាសា ខណៈកម្ពុជាក៏បាន ត្រៀម បញ្ជូនកីឡាករចូលរួមប្រកួតលើគ្រប់វិញ្ញាសាទាំងអស់។ រីឯនៅខែវិច្ឆិកាខាងមុចនឹងមានព្រឹត្តិការណ៍កីឡា Indoor Games មួយទៀតដែរ នៅប្រទេសថៃ ដោយមានប្រភេទកីឡាអុកចត្រង្គ ខណៈកម្ពុជាក៏ត្រូវបានអញ្ជើញឱ្យចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្តរជាតិមួយនេះដែរ»។ ឯកឧត្តម គុជ គីមឡុងបានថ្លែងផ្តល់ខ្លឹមសារបន្ថែម។

ប្រធានសហព័ន្ធរូបនេះបន្ថែមថា ការប្រកួតនេះពិតជាមានសារៈសំខាន់ ក្នុងការពង្រឹងនិងពង្រីកធនធានមនុស្ស ក៏ដូចជាការផ្សព្វផ្សាយ ដល់បង ប្អូនប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវនារីឱ្យងាកមកចូល រួមលេងកីឡាអុកចត្រង្គ ដែលជាប្រភេទកីឡាប្រពីណៃវប្បធម៌ខ្មែរ ជាកេរដំណែលរបស់ដូនតាខ្មែរ ជាពិសេសជាការចែករំលែកនូវចំណេះ ជំនាញដល់អ្នកជំនាន់ក្រោយ ដើម្បីចូលរួមអភិរក្ស និងអភិវឌ្ឍវិស័យ កីឡាអុកចត្រង្គ ដែលជាកេរដំណែលរបស់ដូនតាខ្មែរឱ្យទទួលបាននូវ លទ្ធផលល្អបន្ថែមទៀត។

គួរបញ្ជាក់ថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ ទទួលបានថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ដោយមានកីឡាករ កីឡាកានីចូលរួមសរុប ៨០នាក់ មកពី១៧ក្លឹប និងទូទាំងរាជធានីខេត្តក្រុង។ ចំពោះជ័យលាភី ជើងឯកបានទៅលើកីឡាករ សុខ លឹមហេង ជើងឯករង កីឡាករ សំ កក្កដា និងចំណាត់ថ្នាក់លេខ៣ និងលេខ៣ស្ទួនបានទៅលើ កីឡាករ សុខ ប៊ុនថន និង កីឡាករ ជា ស៊ីដេត៕


ដោយ៖ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner