គោរពច្បាប់ចរាចរណ៍ ស្មើនឹង គោរព ជីវិត ខ្លួនឯង ! គ្រោះថ្នាក់ចរាចរណ៍ ទូទាំងប្រទេសនៅថ្ងៃទី២១ ខែមករា បណ្តាលអោយមនុស្សស្លាប់ ៨ នឹងរងរបួស១១នាក់

ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក បណ្តាលអោយមនុស្សស្លាប់៨ នឹងរងរបួសធ្ងន់ស្រាលចំនួន១១នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុ ដែលបង្កអោយមានគ្រោះថ្នាក់ រួមមានៈ ល្មើសល្បឿន ៤លើក ស្លាប់ ៤នាក់ មិនប្រកាន់ស្តាំ ០១លើក ស្លាប់ ០នាក់ ប្រជែងគ្រោះថ្នាក់ ០៣លើក ស្លាប់ ០នាក់ ស្រវឹង ១លើក ស្លាប់ ៤នាក់ ៕

ដោយ៖ ប៊ុនធី និង ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner