ក្រុមយុវជនសង្គមស៊ីវិល និងប្រជាពលរដ្ឋ ជួបជុំគ្នាធ្វើសេចក្តីថ្លែងការណ៍ឱ្យមានការប្រុងប្រយ័ត្តខ្ពស់អំពីនយោបាយខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយម
ភ្នំពេញ៖ ក្រុមយុវជនសង្គមស៊ីវិល រួមប្រជាពលរដ្ឋទូទៅ បានសម្តែងថា កម្ពុជាត្រូវការប្រមូលកម្លាំងសរុបរបស់ជាតិទាំងមូល ដើម្បីកសាងប្រទេស និងការពារមាតុភូមិស្របតាមស្មារតីនៃរដ្ឋធម្មនុញ្ញ សំដៅសម្រេចគោលដៅរក្សាសន្តិភាព និងការអភិវឌ្ឍរយៈពេលវែង ការពារឯករាជ្យ អធិបតេយ្យ និងបូរណភាពទឹកដី ការពារលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋ ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងសូមអំពាវនាវដល់សាធារណៈជនកុំឱ្យជឿលង់នឹងមនោគមន៍វិជ្ជាខ្មៅកខ្វក់ផ្សេងៗរបស់ក្រុមប្រឆាំង ហើយប្រុងប្រយ័ត្នអំពីនយោបាយទុច្ចរិតខ្មៅកខ្វក់ ពិសេសអំពាវនាវដល់បណ្តាគណបក្សនយោបាយ សិស្ស និស្សិត មន្រ្តីរាជការ អង្គការ សមាគម សង្គមស៊ីវិល នានា ចូលរួមយុទ្ធនាការ រួមគ្នាកម្ចាត់គោលនយោបាយក្រុមប្រឆាំងជ្រុលនិយមឱ្យចេញផុតពីកម្ពុជា។

ជាចុងក្រោយ យុវជនបានអំពាវនាវដល់សកម្មជនប្រឆាំង ចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីមានឱកាសកសាងសង្គមជាតិរួមគ្នា កុំបណ្តោយខ្លួនឱ្យជាក្លាយជាឈ្នាន់នយោបាយ ដែលអាចបណ្តាលឱ្យក្លាយជាជនរងគ្រោះដល់ខ្លួនឯង ក្រុមគ្រួសារ និងសង្គមជាតិ ជាពិសេសអំពាវនាវដល់បណ្តាលគណបក្សនៅក្នុងប្រទេសកម្ពុជាទាំងអស់ រួបរួមគ្នាលុបបំបាត់នយោបាយបំបែកបំបាក់ ទុច្ចរិត និងខ្មៅកខ្វក់របស់ក្រុមប្រឆាំងជ្រុលនិយមឱ្យអស់ចេញពីកម្ពុជា។
គួរបញ្ចាក់ផងដែលថា ទាំងក្រុមយុវជន ក្រុមសេដ្ឋកិច្ចកៅប្រព័ន្ធ បណ្តាអង្គការ សមាគម សិស្ស និសិ្សត នឹងបន្តធ្វើយុទ្ធនាការផ្សព្វផ្សាយជាបន្តបន្ទាប់ទៀត៕ ដោយ៖ពលជ័យ