ក្រសួងអធិការកិច្ចត្រៀមរៀបចំសនិ្នបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣
អត្ថបទដោយ៖
ហេង សម្បត្តិ
ភ្នំពេញ៖ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នាសាលប្រជុំសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ទីស្តីការ ក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំប្រចាំសប្តាហ៍ដើម្បី តាមដាន ត្រួតពិនិត្យវឌ្ឍនភាពការងារ របស់គណៈកម្មការ និងអនុគណៈកម្មការទាំង ៥សម្រាប់ការរៀបចំសនិ្នបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣និងលើក ទិសដៅការងារឆ្នាំ២០២៤ ។
ក្នុងកិច្ចប្រជុំដែលមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវជារដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រធាននាយកដ្ឋាន ទាំងអស់បានស្តាប់របាយការណ៍សង្ខេបពីចំណុចខ្លាំង ចំណុចខ្វះខាតបញ្ហា ប្រឈមនិងសំណូមពររបស់ នាយកដ្ឋាន ជំនាញ នៃអគ្គនាយកដ្ឋានទាំង៣ ចំណុះក្រសួងអធិការកិច្ច៕
ដោយ៖ហេង សម្បត្តិ







ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។